ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 20:22 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!

សូមមើលជំពូក

Khmer Christian Bible

ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ!​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ផ្លុំ​លើ​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ហើយ ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​ពី​មាន​ប្រសាសន៍​ហើយ អ៊ីសា​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «ចូរ​ទទួល​រស‌អុលឡោះ​!។

សូមមើលជំពូក



យ៉ូហាន 20:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​ផ្លុំ​ខ្យល់ដង្ហើម​នៃ​ជីវិត​ចូលក្នុង​រន្ធច្រមុះ​របស់គេ នោះ​មនុស្ស​ក៏​បានជា​អ្នក​មានជីវិត​។


បណ្ដាមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ពលបរិវារ​នៃមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។


“នៅពេល​ព្រះជំនួយ​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ​បិតា​ឲ្យមក​អ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​ចេញមក​ពី​ព្រះ​បិតា​បាន​យាង​មក ព្រះអង្គ​នឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ


ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា​ថា ការ​ដែល​ខ្ញុំ​ទៅ គឺ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា ពីព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះជំនួយ​នឹង​មិន​មករក​អ្នករាល់គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យមក​រក​អ្នករាល់គ្នា​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


អ្នករាល់គ្នា​លើកលែងទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​លើកលែងទោស​ដល់​ពួកគេ​រួចហើយ​; អ្នករាល់គ្នា​ប្រកាន់ទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​ប្រកាន់ទោស​ដល់​ពួកគេ​រួចហើយ”។


ព្រះអង្គ​មានបន្ទូល​សេចក្ដីនេះ អំពី​ព្រះវិញ្ញាណ​ដែល​អ្នក​ជឿលើ​ព្រះអង្គ​រៀបនឹង​ទទួល​។ ពេលនោះ ព្រះវិញ្ញាណ​មិនទាន់​យាង​មក​ទេ ពីព្រោះ​ព្រះយេស៊ូវ​មិនទាន់​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​នៅឡើយ​។


“អ្នកទាំងនេះ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដូច​យើង​ដែរ​ហើយ តើ​នរណា​អាច​ឃាត់​ពួកគេ​មិន​ឲ្យ​ទទួលពិធីជ្រមុជ​ដោយ​ទឹក​បាន​?”។


ក៏​សួរ​ពួកគេ​ថា៖ “កាល​បាន​ជឿ តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឬទេ​?”។ ពួកគេ​តប​នឹង​គាត់​ថា៖ “តាមពិត យើង​មិនដែលទាំង​ឮ​ថា​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។


ពេត្រុស​តប​នឹង​ពួកគេ​ថា​៖ “ចូរ​កែប្រែចិត្ត ហើយ​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ការលើកលែងទោស​បាប​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​អំណោយទាន​។


នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ​ពួកគេ​និយាយ​។


ពេលនោះ ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “មេគ្រប់គ្រង​របស់​ប្រជាជន និង​ចាស់ទុំ​ទាំងឡាយ​អើយ​!


ពេត្រុស និងយ៉ូហាន​ក៏​ចុះទៅ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ


ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ពី​អ្នករាល់គ្នា​អំពី​ការនេះ​ប៉ុណ្ណោះ​ថា តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​?