ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
យ៉ូហាន 19:15 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្រែកថា៖ “កម្ចាត់ទៅ! កម្ចាត់ទៅ! ឆ្កាងវាទៅ!”។ ពីឡាត់សួរថា៖ “តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?”។ ពួកនាយកបូជាចារ្យតបថា៖ “ក្រៅពីសេសារ យើងគ្មានស្ដេចឡើយ!”។ Khmer Christian Bible ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេស្រែកឡើងថា៖ «យកវាចេញមក ហើយឆ្កាងវាទៅ» លោកពីឡាត់សួរគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសង្គ្រាជឆ្លើយថា៖ «យើងខ្ញុំគ្មានស្តេចណាទៀត ក្រៅពីសេសារទេ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ អាល់គីតាប ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកអ៊ីមុាំឆ្លើយឡើងថា៖ «ក្រៅពីស្តេចអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ |
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
ដូច្នេះ សូមប្រាប់យើងខ្ញុំផងថាលោកគិតដូចម្ដេច តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ?”។
ប៉ុន្តែពួកគេស្រែកឡើងព្រមគ្នាថា៖ “កម្ចាត់អ្នកនេះទៅ! ដោះលែងបារ៉ាបាសឲ្យយើងវិញ!”។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។
នៅពេលឃើញព្រះអង្គ ពួកនាយកបូជាចារ្យ និងពួកតម្រួតក៏ស្រែកឡើងថា៖ “ឆ្កាងទៅ! ឆ្កាងទៅ!”។ ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងដោយខ្លួនឯងទៅ ពីព្រោះខ្ញុំរកមិនឃើញទោសក្នុងគាត់ឡើយ”។
ទោះបីជារកមិនឃើញទោសអ្វីដល់ស្លាប់ក៏ដោយ ក៏ពួកគេបានទាមទារពីឡាត់ឲ្យធ្វើគុតព្រះអង្គ។
ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។