Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:28 - ព្រះគម្ពីរខ្មែរសាកល

28 ទោះបីជា​រកមិនឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក៏ដោយ ក៏​ពួកគេ​បាន​ទាមទារ​ពីឡាត់​ឲ្យ​ធ្វើគុត​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ហើយ​ទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏​ដោយ​ ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ទោះ​បី​គេ​រក​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ​មិន​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត់​យក​ព្រះ‌អង្គទៅ​សម្លាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​អ៊ីសា​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​គាត់​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ពីឡាត់​ថា​៖ “តើ​សេចក្ដីពិត​ជា​អ្វី​?”។ ពីឡាត់​មានប្រសាសន៍​ដូច្នេះ​ហើយ ក៏​ចេញទៅ​ជួប​ពួក​ជនជាតិយូដា​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ​។


ពីឡាត់​ចេញទៅ​ខាងក្រៅ​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “មើល៍! ខ្ញុំ​នាំ​អ្នកនេះ​ចេញ​មក​ជួប​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម