Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:15 - Khmer Christian Bible

15 ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពួកគេ​ស្រែកថា​៖ “កម្ចាត់​ទៅ​! កម្ចាត់​ទៅ​! ឆ្កាង​វា​ទៅ​!”។ ពីឡាត់​សួរថា​៖ “តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់អ្នករាល់គ្នា​ឬ​?”។ ពួក​នាយកបូជាចារ្យ​តបថា​៖ “ក្រៅពី​សេសារ យើង​គ្មាន​ស្ដេច​ឡើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ​មក ហើយ​ឆ្កាង​វា​ទៅ» លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្គ្រាជ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ស្តេចណា​ទៀត ក្រៅ​ពីសេសារ​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជា‌ចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប៉ុន្ដែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​អ៊ីមុាំ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ស្តេច​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​សូម​ប្រាប់​យើង​ផង​ថា​ លោក​គិត​យ៉ាង​ដូច​ម្ដេច​ តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ តឹ្រមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​


ប៉ុន្ដែ​ពួកគេ​ស្រែក​ទាំង​អស់​គ្នា​ថា៖​ «សូម​យក​ម្នាក់​នេះ​ទៅ​ ហើយ​ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!»​


ដូច្នេះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់គ្នា​ចុះ!»​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា៖​ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណា​ម្នាក់​ទេ»។​


ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​


ហើយ​ទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏​ដោយ​ ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់​ព្រះអង្គ​ដែរ។​


ដ្បិត​មាន​បណ្ដាជន​ច្រើន​កុះករ​នៅតែ​ដើរ​តាម​ ទាំង​ស្រែក​ថា៖​ «កំចាត់​វា​ចោល​ទៅ!»​


ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម