ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
យ៉ូហាន 16:21 - ព្រះគម្ពីរខ្មែរសាកល នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។ Khmer Christian Bible ដ្បិតពេលស្រ្ដីសម្រាលកូន នាងព្រួយចិត្ដ ព្រោះពេលកំណត់របស់នាងមកដល់ ប៉ុន្ដែពេលសម្រាលកូនហើយ នាងក៏លែងនឹកចាំពីសេចក្ដីវេទនាទាំងនោះទៀតហើយ ព្រោះមានអំណរដែលមនុស្សម្នាក់បានកើតមកក្នុងពិភពលោកនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ត្រី កាលណាហៀបនឹងសំរាលកូន នោះតែងព្រួយចិត្ត ព្រោះដល់កំណត់ហើយ តែកាលណាសំរាលរួចមក នោះលែងនឹកពីសេចក្ដីវេទនានោះហើយ ពីព្រោះមានសេចក្ដីអំណរ ដោយព្រោះមានកូនមួយកើតមកក្នុងលោក អាល់គីតាប ពេលស្ដ្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្ដណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ដ ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ |
ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
ព្រះអង្គទ្រង់ធ្វើឲ្យស្ត្រីអាររស់នៅក្នុងផ្ទះ ហើយឲ្យនាងទៅជាម្ដាយដ៏រីករាយរបស់កូនៗវិញ។ ហាលេលូយ៉ា!៕
ពួកគេនឹងតក់ស្លុត; ការឈឺ និងការចុកចាប់នឹងចាប់ពួកគេ; ពួកគេនឹងឈឺចុកចាប់យ៉ាងខ្លាំងដូចស្ត្រីដែលកំពុងសម្រាលកូន។ ពួកគេនឹងមើលគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើល មុខរបស់ពួកគេនឹងបានដូចជាអណ្ដាតភ្លើង។
ហេតុនេះហើយបានជាចង្កេះរបស់ខ្ញុំពេញដោយការឈឺចាប់ ការឈឺចុកចាប់បានចាប់ខ្ញុំ ដូចការឈឺចុកចាប់របស់ស្ត្រីដែលកំពុងសម្រាលកូន។ ខ្ញុំវិលវល់បានជាស្ដាប់មិនឮ ខ្ញុំតក់ស្លុតបានជាមើលមិនឃើញ។
ស៊ីយ៉ូនបានសម្រាលកូន មុនពេលឈឺពោះឆ្លងទន្លេ នាងបានបង្កើតកូនប្រុសម្នាក់ មុនពេលការឈឺពោះឆ្លងទន្លេមកដល់នាង។
ដ្បិតមានសរសេរទុកមកថា: “ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរអរសប្បាយ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរបន្លឺសំឡេង ហើយស្រែកឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលគ្មានប្ដី មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។