យ៉ូហាន 15:27 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។ Khmer Christian Bible ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក។ អាល់គីតាប ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។ |
រីឯម្នាក់ដែលឃើញបានធ្វើបន្ទាល់ ហើយពាក្យបន្ទាល់របស់គាត់គឺពិត ម្នាក់នោះក៏ដឹងថា គាត់កំពុងនិយាយពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។
គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
អ្នករាល់គ្នាបានធ្វើគុតស្ថាបនិកនៃជីវិត ប៉ុន្តែព្រះបានលើកព្រះអង្គនេះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ពួកយើងជាសាក្សីអំពីការនេះ។
ចំណែកឯយើងខ្ញុំវិញ យើងខ្ញុំមិនអាចមិននិយាយអ្វីដែលយើងខ្ញុំបានឃើញ និងបានឮនោះទេ”។
ពួកសាវ័កបានធ្វើបន្ទាល់ដោយអំណាចយ៉ាងខ្លាំង អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមានព្រះគុណដ៏ធំធេងលើពួកគេទាំងអស់គ្នា។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។
យ៉ូហានបានធ្វើបន្ទាល់អំពីអ្វីៗដែលគាត់បានឃើញ គឺអំពីព្រះបន្ទូលរបស់ព្រះ និងអំពីទីបន្ទាល់ស្ដីពីព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។