មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕
យ៉ូហាន 15:14 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ Khmer Christian Bible ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ អាល់គីតាប បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។ |
មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
“សម្លាញ់របស់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយបន្ទាប់ពីនោះមក មិនអាចធ្វើអ្វីទៀតបាននោះឡើយ។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
អ្នករាល់គ្នាឮខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘ខ្ញុំនឹងទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ’។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាបានអរសប្បាយដោយសារខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។
ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ