មើល៍! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតត្រង់នៅផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំយល់ប្រាជ្ញា នៅក្នុងទីសម្ងាត់នៃចិត្ត!
យ៉ាកុប 1:5 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។ Khmer Christian Bible ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យមិនខាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ អាល់គីតាប ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ |
មើល៍! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតត្រង់នៅផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំយល់ប្រាជ្ញា នៅក្នុងទីសម្ងាត់នៃចិត្ត!
បន្ទាប់មក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមស្ដីបន្ទោសទីក្រុងនានាដែលការអស្ចារ្យរបស់ព្រះអង្គភាគច្រើនត្រូវបានធ្វើនៅទីនោះ ពីព្រោះពួកគេមិនបានកែប្រែចិត្ត។
ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។
អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះបិតាទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈព្រះបុត្រា។
ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
ចំពោះអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅសេចក្ដីស្លាប់ រីឯចំពោះអ្នកដែលកំពុងបានសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅជីវិត។ តើនរណាស័ក្ដិសមនឹងការងារទាំងនេះ?
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។
ហើយអាចទទួលពីព្រះអង្គនូវអ្វីក៏ដោយដែលយើងទូលសុំ ពីព្រោះយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។