ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
ម៉ាឡាគី 2:17 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាធ្វើឲ្យព្រះយេហូវ៉ានឿយណាយដោយពាក្យសម្ដីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គនឿយណាយយ៉ាងដូចម្ដេច?”។ គឺអ្នករាល់គ្នាពោលថា៖ “អស់អ្នកដែលធ្វើអាក្រក់ គឺល្អក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងគេ” ឬក៏ “តើព្រះនៃសេចក្ដីយុត្តិធម៌នៅឯណា?”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាធ្វើឲ្យព្រះអម្ចាស់នឿយណាយ ព្រោះតែពាក្យសម្ដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យព្រះអង្គនឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើព្រះដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្ដីយុត្តិធម៌ទ្រង់នៅឯណា។ អាល់គីតាប អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។ |
ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
ព្រលឹងរបស់យើងស្អប់ថ្ងៃចូលខែ និងពិធីបុណ្យដែលមានកំណត់របស់អ្នករាល់គ្នា; ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើងនឿយណាយនឹងទ្រាំណាស់។
វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
យ៉ាងណាមិញ យ៉ាកុបអើយ អ្នកមិនបានស្រែកហៅយើងទេ ផ្ទុយទៅវិញ អ៊ីស្រាអែលអើយ អ្នកបាននឿយណាយនឹងយើង!
អ្នកមិនបានទិញកំពានដោយប្រាក់ថ្វាយយើងទេ ក៏មិនបានចម្អែតយើងដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ ផ្ទុយទៅវិញ អ្នកបានដាក់បន្ទុកលើយើងដោយបាបរបស់អ្នក ទាំងធ្វើឲ្យយើងនឿយហត់ដោយអំពើទុច្ចរិតរបស់អ្នក។
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
អ្នករាល់គ្នានៅតែសួរថា៖ “ម្ដេចក៏ដូច្នេះ?”។ គឺដោយព្រោះព្រះយេហូវ៉ាបានធ្វើជាសាក្សីរវាងអ្នក និងប្រពន្ធកាលពីនៅយុវវ័យរបស់អ្នក ដែលអ្នកបានក្បត់នាង ទោះបីនាងជាដៃគូរបស់អ្នក និងជាប្រពន្ធនៃសម្ពន្ធមេត្រីរបស់អ្នកក៏ដោយ។
តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។