ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
ម៉ាឡាគី 2:14 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានៅតែសួរថា៖ “ម្ដេចក៏ដូច្នេះ?”។ គឺដោយព្រោះព្រះយេហូវ៉ាបានធ្វើជាសាក្សីរវាងអ្នក និងប្រពន្ធកាលពីនៅយុវវ័យរបស់អ្នក ដែលអ្នកបានក្បត់នាង ទោះបីនាងជាដៃគូរបស់អ្នក និងជាប្រពន្ធនៃសម្ពន្ធមេត្រីរបស់អ្នកក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាសួរថា "ហេតុអ្វីបានជាព្រះអង្គមិនទទួល?" ព្រោះព្រះយេហូវ៉ាជាសាក្សីរវាងអ្នកនឹងប្រពន្ធដែលអ្នកបានគ្នាពីកាលក្រមុំកំលោះនោះ ទោះបើនាងជាគូរបស់អ្នក ហើយជាប្រពន្ធពេញច្បាប់ក៏ដោយ តែអ្នកបានក្បត់នឹងនាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកព្រះអម្ចាស់ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ អាល់គីតាប អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកអុលឡោះតាអាឡាធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ |
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
ប្រសិនបើឯងធ្វើបាបពួកកូនស្រីរបស់យើង ឬយកប្រពន្ធក្រៅពីពួកកូនស្រីរបស់យើង ទោះបីជាគ្មានមនុស្សនៅជាមួយពួកយើងក៏ដោយ មើល៍! ព្រះជាសាក្សីរវាងយើង និងឯង”។
នាងបោះបង់ចោលសម្លាញ់ភ្ងាកាលពីនៅយុវវ័យរបស់នាង ហើយបំភ្លេចសម្ពន្ធមេត្រីជាមួយព្រះរបស់នាង;
នេះជាផ្លូវរបស់ស្ត្រីផិតក្បត់ គឺនាងហូប ហើយជូតមាត់របស់នាង រួចពោលថា៖ “ខ្ញុំមិនបានប្រព្រឹត្តអំពើទុច្ចរិតឡើយ”។
កូនរបស់ខ្ញុំអើយ ហេតុអ្វីបានជាអ្នកឈ្លក់វង្វេងនឹងស្ត្រីផិតក្បត់ ហើយឱបរឹតដើមទ្រូងស្រីក្រៅដូច្នេះ?
ចូរសប្បាយរីករាយនឹងជីវិតរស់នៅជាមួយប្រពន្ធដែលអ្នកស្រឡាញ់ ក្នុងអស់ទាំងថ្ងៃនៃជីវិតដ៏ឥតន័យរបស់អ្នកដែលព្រះបានប្រទានដល់អ្នកនៅក្រោមថ្ងៃ គឺអស់ទាំងថ្ងៃដ៏ឥតន័យរបស់អ្នក។ ជាការពិត នេះជាចំណែករបស់អ្នកនៅក្នុងជីវិត និងនៅក្នុងការនឿយហត់របស់អ្នក ដែលអ្នកប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ។
ដ្បិតព្រះយេហូវ៉ាបានត្រាស់ហៅអ្នក ដូចជាប្រពន្ធដែលត្រូវបានបោះបង់ចោល ហើយរងទុក្ខក្នុងវិញ្ញាណ គឺដូចជាប្រពន្ធកាលពីនៅយុវវ័យដែលត្រូវបានចាកចោល”។ ព្រះរបស់អ្នកមានបន្ទូលដូច្នេះហើយ។
ពួកគេពោលថា: ‘យើងខ្ញុំបានតមអាហារហើយ ម្ដេចក៏ព្រះអង្គមិនទតឃើញ? យើងខ្ញុំបានធ្វើទុក្ខដល់ចិត្តរបស់ខ្លួនហើយ ម្ដេចក៏ព្រះអង្គមិនចាប់អារម្មណ៍ដូច្នេះ?’។ មើល៍! នៅថ្ងៃនៃការតមអាហាររបស់អ្នករាល់គ្នា អ្នករាល់គ្នារកបានការសប្បាយ ហើយសង្កត់សង្កិនកម្មករទាំងអស់របស់អ្នករាល់គ្នា;
តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។