Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:50 - ព្រះគម្ពីរខ្មែរសាកល

50 ប្រសិនបើ​ឯង​ធ្វើបាប​ពួក​កូនស្រី​របស់យើង ឬ​យក​ប្រពន្ធ​ក្រៅពី​ពួក​កូនស្រី​របស់យើង ទោះបីជា​គ្មាន​មនុស្ស​នៅជាមួយ​ពួកយើង​ក៏ដោយ មើល៍! ព្រះ​ជា​សាក្សី​រវាង​យើង និង​ឯង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ប្រសិន‌បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ឬ​យក​ប្រពន្ធ​ផ្សេង​ទៀត​ក្រៅ​ពី​កូន​ស្រី​របស់​ពុក ទោះ​ជា​គ្មាន​មនុស្ស​ណា​នៅ​ជា‌មួយ​យើង​ក្ដី ក៏​មាន​ព្រះ​ធ្វើ​ជា​សាក្សី​រវាង​កូន​នឹង​ពុក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្ដី ក៏​មាន​ព្រះ‌ជាម្ចាស់​ធ្វើ​ជា​សាក្សី​រវាង​កូន​នឹង​ពុក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 បើ​ឯង​ធ្វើ​បាប​កូន​អញ ឬ​យក​ប្រពន្ធ​ទៀត​លើស​ពី​កូន​អញ ក្នុង​កាល​ដែល​គ្មាន​មនុស្ស​ណា​នៅ​ជា​មួយ នោះ​មើល ព្រះ​ទ្រង់​ជា​សាក្សី​ដល់​ឯង​ហើយ​នឹង​អញ​ស្រាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្តី ក៏​មាន​អុលឡោះ​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:50
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​និយាយ​នឹង​យ៉ាកុប​ទៀត​ថា​៖ “មើល៍! គំនរ​នេះ​! មើល៍! បង្គោល​ដែល​យើង​បាន​តាំង​រវាង​យើង និង​ឯង​!


អ្នករាល់គ្នា​នៅតែ​សួរថា​៖ “ម្ដេចក៏ដូច្នេះ​?”។ គឺ​ដោយព្រោះ​ព្រះយេហូវ៉ា​បាន​ធ្វើជាសាក្សី​រវាង​អ្នក និង​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក ដែល​អ្នក​បាន​ក្បត់​នាង ទោះបី​នាង​ជា​ដៃគូ​របស់អ្នក និង​ជា​ប្រពន្ធ​នៃ​សម្ពន្ធមេត្រី​របស់អ្នក​ក៏ដោយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


ជាការពិត យើង​មិនដែល​ប្រើ​ពាក្យ​បញ្ជោរ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ ហើយក៏មិនដែល​ធ្វើពុត​ដោយ​ចិត្តលោភលន់​ឡើយ​——​ព្រះ​ជា​សាក្សី​អំពីការនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម