ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
ម៉ាថាយ 6:19 - ព្រះគម្ពីរខ្មែរសាកល “កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅលើផែនដី ជាកន្លែងដែលមានសត្វល្អិត និងច្រែះស៊ី ជាកន្លែងដែលចោរគាស់ចូល ហើយលួចនោះឡើយ; Khmer Christian Bible ចូរកុំសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរគាស់ទម្លាយចូលលួចផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ អាល់គីតាប «កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដីជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។ |
ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
កុំទុកចិត្តលើការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមដោយឥតប្រយោជន៍លើការលួចប្លន់ដែរ; ទោះបីជាទ្រព្យសម្បត្តិកើនឡើងក៏ដោយ ក៏កុំផ្ចង់ចិត្តលើវាឡើយ។
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
បានប្រាជ្ញាប្រសើរជាងបានមាសយ៉ាងណាហ្ន៎! បានការយល់ដឹងប្រសើរជាងប្រាក់ដែលសម្រិតសម្រាំង។
ពោលគឺ ចំពោះមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រះអង្គប្រទានប្រាជ្ញា ចំណេះដឹង និងអំណរ រីឯចំពោះមនុស្សបាបវិញ ព្រះអង្គប្រទានបន្ទុកឲ្យប្រមូល និងបង្គរ ដើម្បីប្រគល់ដល់មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
ប៉ុន្តែចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌វិញ ជាកន្លែងដែលគ្មានសត្វល្អិត ឬច្រែះស៊ី ជាកន្លែងដែលគ្មានចោរគាស់ចូល ហើយលួចនោះឡើយ។
“អ្នកដែលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង តែមិនមែនជាអ្នកមាននៅចំពោះព្រះ ក៏ដូច្នោះដែរ”។
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជាមិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកនៅខ្វះការមួយ។ ចូរលក់អ្វីៗទាំងអស់ដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
ព្រះយេស៊ូវទតឃើញគាត់បែរជាពិបាកចិត្តក្រៃលែងដូច្នេះ ក៏មានបន្ទូលថា៖“អ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎!
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។