ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 5:48 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អ្នករាល់គ្នា​គួរតែ​បាន​គ្រប់លក្ខណ៍ ដូចដែល​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​គ្រប់លក្ខណ៍​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​ចុះ​ ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​លក្ខណ៍​ដូច្នោះ​ដែរ‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះអង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា​ទ្រង់​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក



ម៉ាថាយ 5:48
25 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ចូរ​សង្កេត​មនុស្ស​ឥតខ្ចោះ ហើយ​មើល​មនុស្ស​ទៀងត្រង់​ចុះ ដ្បិត​មាន​អនាគត​សម្រាប់​មនុស្ស​នៃ​សេចក្ដីសុខសាន្ត​។


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។


ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


ចូរ​មានចិត្តមេត្តាករុណា ដូចដែល​ព្រះ​បិតា​របស់អ្នករាល់គ្នា​មានព្រះហឫទ័យមេត្តាករុណា​ដែរ​។


សិស្ស​មិន​លើ​គ្រូ​ទេ ប៉ុន្តែអស់អ្នក​ដែល​ទទួល​ការ​ហ្វឹកហាត់ពេញលេញ​ហើយ នោះ​នឹង​បាន​ដូច​គ្រូ​របស់​ខ្លួន​។


ជាទីបញ្ចប់ បងប្អូន​អើយ ចូរ​អ្នករាល់គ្នា​អរសប្បាយ​! ចូរ​ឲ្យបានគ្រប់លក្ខណ៍ ចូរ​ទទួល​ការ​កម្សាន្តចិត្ត ចូរ​មានចិត្តតែមួយ ចូរ​នៅសុខ​ជាមួយគ្នា នោះ​ព្រះ​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។


ជាការពិត យើង​អរសប្បាយ កាលណា​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​; យើង​អធិស្ឋាន​សូម​សេចក្ដីនេះ​ទៀត គឺឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។


ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។


យើង​ប្រកាស​ព្រះគ្រីស្ទ ដោយ​ទូន្មាន​មនុស្ស​ទាំងអស់ ហើយ​បង្រៀន​មនុស្ស​ទាំងអស់​ដោយ​អស់ទាំង​ប្រាជ្ញា ដើម្បីឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំងអស់​ដល់ព្រះ ជា​មនុស្ស​ពេញវ័យ​ក្នុង​ព្រះ​គ្រីស្ទ​។


អេប៉ាប្រាស​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែលជាម្នាក់​ពីចំណោម​អ្នករាល់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ គាត់​តែងតែ​តស៊ូ​ដើម្បី​អ្នករាល់គ្នា​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ឈរមាំ​ដោយ​គ្រប់លក្ខណ៍ ហើយ​ជឿអស់ពីចិត្ត​លើ​បំណង​ព្រះហឫទ័យ​របស់​ព្រះ​គ្រប់ជំពូក​។


ក៏ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវឲ្យ​ការអត់ធ្មត់​បង្កើត​ប្រសិទ្ធភាព​គ្រប់លក្ខណ៍ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ពេញវ័យ និង​គ្រប់លក្ខណ៍ ទាំង​មិន​ខ្វះ​ក្នុង​អ្វីមួយឡើយ​។


អស់អ្នក​ដែល​មាន​សេចក្ដីសង្ឃឹម​នេះ​លើ​ព្រះអង្គ ក៏​ជម្រះ​ខ្លួនឯង​ឲ្យបរិសុទ្ធ ដូចដែល​ព្រះអង្គ​ទ្រង់​បរិសុទ្ធ​ដែរ។