ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
ម៉ាថាយ 28:5 - ព្រះគម្ពីរខ្មែរសាកល ទូតនោះនិយាយនឹងស្ត្រីទាំងពីរថា៖ “កុំខ្លាចឡើយ! ខ្ញុំដឹងហើយថា ពួកនាងកំពុងរកព្រះយេស៊ូវដែលត្រូវគេឆ្កាង។ Khmer Christian Bible ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង អាល់គីតាប ម៉ាឡាអ៊ីកាត់និយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ |
ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
រួចគាត់និយាយនឹងខ្ញុំថា៖ “ដានីយ៉ែលអើយ កុំខ្លាចឡើយ ដ្បិតតាំងពីថ្ងៃដំបូងដែលអ្នកបានដាក់ចិត្តរបស់អ្នកដើម្បីយល់ច្បាស់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះរបស់អ្នក ពាក្យរបស់អ្នកត្រូវបានសណ្ដាប់ហើយ ដូច្នេះខ្ញុំបានមកដោយព្រោះពាក្យរបស់អ្នក។
រួចនិយាយថា៖ “មនុស្សសំណព្វអើយ កុំខ្លាចឡើយ! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ចូរមានកម្លាំងឡើង មែនហើយ ចូរមានកម្លាំងឡើង!”។ កាលគាត់និយាយនឹងខ្ញុំ ខ្ញុំក៏មានកម្លាំងឡើង ហើយនិយាយថា៖ “សូមលោកម្ចាស់នៃខ្ញុំមានប្រសាសន៍ចុះ ពីព្រោះលោកឲ្យខ្ញុំមានកម្លាំងវិញហើយ”។
ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
ប៉ុន្តែបុរសនោះនិយាយនឹងពួកនាងថា៖ “កុំភ័យស្លុតឡើយ! ពួកនាងកំពុងរកព្រះយេស៊ូវអ្នកណាសារ៉ែត ដែលត្រូវគេឆ្កាង។ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ។ មើល៍! នេះហើយជាកន្លែងដែលគេដាក់ព្រះអង្គ។
ទូតសួគ៌ក៏និយាយនឹងនាងថា៖ “កុំខ្លាចឡើយ ម៉ារាអើយ ពីព្រោះនាងទទួលបានព្រះគុណពីព្រះហើយ។
ពួកនាងក៏ភ័យខ្លាច ហើយឱនមុខដល់ដី។ បុរសពីរនាក់នោះនិយាយនឹងពួកនាងថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងរកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕