ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
ម៉ាថាយ 27:51 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា Khmer Christian Bible ពេលនោះ វាំងនននៅក្នុងព្រះវិហារស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោម ហើយផែនដីបានរញ្ជួយ ឯផ្ទាំងថ្មក៏ប្រេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អាល់គីតាប ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា |
ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕