កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
ម៉ាថាយ 26:74 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពេត្រុសក៏ចាប់ផ្ដើមដាក់បណ្ដាសា ព្រមទាំងស្បថថា៖ “ខ្ញុំមិនស្គាល់អ្នកនោះទេ!”។ ភ្លាមនោះ មាន់ក៏រងាវឡើង។ Khmer Christian Bible ពេលនោះ លោកពេត្រុសក៏ចាប់ផ្ដើមប្រមាថ ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» ស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!» ខណៈនោះ មាន់ក៏រងាវឡើងភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ស្រាប់តែមាន់ក៏រងាវឡើង អាល់គីតាប ពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមអុលឡោះដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង |
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។
បន្តិចក្រោយមក ពួកអ្នកដែលឈរនៅក្បែរក៏ចូលមកជិត និយាយនឹងពេត្រុសថា៖ “អ្នកឯងពិតជាគ្នាពួកនោះដែរហើយ ពីព្រោះសូម្បីតែសំឡេងនិយាយរបស់អ្នកឯងក៏បញ្ជាក់អំពីអ្នកឯងដែរ”។
ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលថា:“មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។ គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង៕
ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង”។
ប៉ុន្តែពេត្រុសបដិសេធថា៖ “ខ្ញុំមិនដឹង ហើយក៏មិនយល់អ្វីដែលនាងនិយាយដែរ”។ រួចគាត់ចេញទៅខាងក្រៅ ទៅឯខ្លោងទ្វារ។ ពេលនោះ មាន់ក៏រងាវឡើង។
ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម
ប្រសិនបើអ្នកណាម្នាក់មិនស្រឡាញ់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ សូមព្រះអម្ចាស់យាងមកវិញ!
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។