អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
ម៉ាថាយ 26:70 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសបដិសេធនៅមុខគេទាំងអស់គ្នាថា៖ “ខ្ញុំមិនដឹងអ្វីដែលនាងនិយាយទេ”។ Khmer Christian Bible ប៉ុន្ដែលោកពេត្រុសបដិសេធនៅចំពោះមុខមនុស្សគ្រប់គ្នាថា៖ «ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអំពីអ្វីទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គាត់ប្រកែកនៅមុខគេទាំងអស់គ្នាថា៖ «ខ្ញុំមិនដឹងថានាងចង់និយាយពីអ្វីទេ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ អាល់គីតាប ប៉ុន្ដែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។ |
អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង?
មើល៍! មានម្នាក់ក្នុងពួកអ្នកដែលនៅជាមួយព្រះយេស៊ូវបានលូកដៃហូតដាវរបស់ខ្លួន ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកម្ខាងរបស់អ្នកនោះ។
យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។
រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ទីធ្លាដំណាក់របស់មហាបូជាចារ្យ។ គាត់ចូលទៅខាងក្នុង ហើយអង្គុយជាមួយពួកតម្រួត ដើម្បីមើលហេតុការណ៍ដែលនឹងកើតឡើង។
ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា មានបាវបម្រើស្រីម្នាក់ចូលមកជិតគាត់ និយាយថា៖ “អ្នកឯងក៏នៅជាមួយយេស៊ូវអ្នកកាលីឡេនោះដែរ”។
នៅពេលគាត់ចេញទៅដល់មាត់ទ្វារ មានបាវបម្រើស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ពួកអ្នកដែលនៅទីនោះថា៖ “អ្នកនេះធ្លាប់នៅជាមួយយេស៊ូវអ្នកណាសារ៉ែត”។
ត្រូវហើយ! ពួកគេត្រូវបានកាច់ចេញដោយសារតែភាពឥតជំនឿ រីឯអ្នកវិញ អ្នកនៅឈរដោយសារតែជំនឿ។ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរភ័យខ្លាចទៅ
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។