ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ម៉ាថាយ 25:12 - ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែកូនកំលោះតបថា: ‘ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ’។ Khmer Christian Bible ប៉ុន្ដែគាត់តបទៅវិញថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកឆ្លើយថា "ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់ពួកនាងទេ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្វាមីឆ្លើយទៅវិញថា: “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ អាល់គីតាប ស្វាមីឆ្លើយទៅវិញថាៈ “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ |
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
មនុស្សព្រហើនឈរនៅចំពោះព្រះនេត្ររបស់ព្រះអង្គមិនបានឡើយ ព្រះអង្គទ្រង់ស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
“ក្រោយមក ស្ត្រីព្រហ្មចារីឯទៀតក៏មកដល់ដែរ ហើយនិយាយថា: ‘លោកម្ចាស់ លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារហើយ នោះអ្នករាល់គ្នាចាប់ផ្ដើមឈរនៅខាងក្រៅ គោះទ្វារ ទាំងនិយាយថា: ‘ព្រះអម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។ ម្ចាស់ផ្ទះក៏នឹងឆ្លើយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ’។
យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ?
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។