Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:12 - Khmer Christian Bible

12 ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 “ប៉ុន្តែ​កូនកំលោះ​តប​ថា​: ‘ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 តែ​លោក​ឆ្លើយ​ថា "ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា: “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្វាមី​ឆ្លើយ​ទៅ​វិញ​ថាៈ “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ ពួក​ស្ដ្រី​ល្ងង់​ក៏​មក​ដល់​ដែរ​ និង​បាន​និយាយ​ថា​ លោក​ម្ចាស់!​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ប្រុង​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ ឬ​ម៉ោង​ណា​ទេ។​


ព្រោះ​ក្រោយ​ពេល​ម្ចាស់​ដំណាក់​ក្រោកឡើង​បិទ​ទ្វារ​ហើយ​ ទោះ​ជា​អ្នក​រាល់គ្នា​ឈរ​នៅ​ខាង​ក្រៅ​ និង​ចាប់​ផ្ដើម​គោះ​ទ្វារ​ទាំង​និយាយ​ថា​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​ នោះ​គាត់​នឹង​ឆ្លើយ​តប​វិញ​ថា​ អ្នក​រាល់គ្នា​មក​ពី​ណា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ​


ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មក​តាម​ខ្ញុំ​


យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​


ប៉ុន្ដែ​បើ​អ្នកណា​ស្រឡាញ់​ព្រះជាម្ចាស់​ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ​ តែ​ស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ត្រលប់​ទៅ​ឯ​គោលការណ៍​បឋម​ដ៏​ទន់​ខ្សោយ​ និង​គ្មាន​តម្លៃ​ម្តង​ទៀត​ដូច្នេះ‍?​ តើ​អ្នក​រាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំង​នោះ​សាថ្មី​ទៀត‍​ឬ‍?​


ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ គ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា​ ព្រះអម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះអង្គ​ និង​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​ចាក​ចេញ​ពី​សេចក្ដី​ទុច្ចរិត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម