បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។
ម៉ាថាយ 24:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវ ពួកសិស្សក៏ចូលមកជិតព្រះអង្គតែក្រុមពួកគេ ទូលសួរថា៖ “សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាទីសម្គាល់នៃការមកដល់របស់លោក និងចុងបញ្ចប់នៃពិភពលោក?”។ Khmer Christian Bible កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប អាល់គីតាប កាលអ៊ីសានៅលើភ្នំដើមអូលីវ ពួកសិស្សនាំគ្នាចូលទៅជួបគាត់ដាច់ឡែកពីគេ ហើយសួរថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលតួនមក និងដល់អវសានកាលនៃពិភពលោក?»។ |
បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។
នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បណ្ដាទូតសួគ៌នឹងចេញទៅ ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
ពេលនោះ ពួកសិស្សចូលមកជិត ទូលព្រះអង្គថា៖ “តើព្រះអង្គជ្រាបឬទេថា ពួកផារិស៊ីទាស់ចិត្ត ពេលឮព្រះបន្ទូលនេះ?”។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញកូនមនុស្សមកជាមួយអាណាចក្ររបស់លោក”៕
បន្ទាប់មក ពួកសិស្សចូលមកជិតព្រះយេស៊ូវតែក្រុមពួកគេ ទូលសួរថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញអារក្សនោះឲ្យចេញបាន?”។
នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ដ្បិតដូចដែលផ្លេកបន្ទោរចេញពីទិសខាងកើត ភ្លឺផ្លេកទៅដល់ទិសខាងលិចយ៉ាងណា ការមកដល់របស់កូនមនុស្សក៏នឹងជាយ៉ាងនោះដែរ។
ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូង។ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពកលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីរុងរឿងដ៏មហិមា។
ហើយពួកគេមិនដឹងរហូតទាល់តែទឹកជំនន់បានមកឆក់យកអ្វីៗទាំងអស់។ ការមកដល់របស់កូនមនុស្សក៏នឹងកើតមានដូច្នោះដែរ។
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជាប្រុងស្មារតី មិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ពួកគេទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងនេះរៀបនឹងកើតឡើង?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។