ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 18:15 - ព្រះគម្ពីរខ្មែរសាកល

“ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប​ទាស់នឹង អ្នក ចូរ​ទៅ​ស្ដីប្រដៅ​គាត់​តែ​រវាង​អ្នក និង​គាត់​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​ឈ្នះបាន​បងប្អូន​របស់អ្នក​មកវិញ​ហើយ​;

សូមមើលជំពូក

Khmer Christian Bible

បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ត​បាប​ចំពោះ​អ្នក​ ចូរ​ទៅ​ប្រាប់​គាត់​អំពី​កំហុស​នោះ​ក្នុង​ពេល​ដែល​មាន​តែ​អ្នក​ និង​គាត់​ប៉ុណ្ណោះ។​ បើ​គាត់​ស្ដាប់​អ្នក​ អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នក​មក​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ប្រសិន​បើ​មាន​បងប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បងប្អូន​នោះ​មិន​ឲ្យ​បាត់​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ

សូមមើលជំពូក

អាល់គីតាប

«ប្រសិន​បើ​មាន​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ មិន​ឲ្យ​បាត់​ឡើយ

សូមមើលជំពូក



ម៉ាថាយ 18:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។


ផល​របស់​មនុស្ស​សុចរិត​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកដែល​ឈ្នះបាន​ព្រលឹង ជា​មនុស្ស​មានប្រាជ្ញា​។


ដូចគ្នាដែរ ការ​ដែល​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ត្រូវ​វិនាស មិនមែន​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​របស់អ្នករាល់គ្នាដែល​គង់នៅ​ស្ថានសួគ៌​ទេ​។


ពេលនោះ ពេត្រុស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ បើសិន​បងប្អូន​របស់ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់​ប៉ុន្មានដង? រហូតដល់​ប្រាំពីរដង​ឬ​?”។


ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដល់​អ្នករាល់គ្នា​ដែរ ប្រសិនបើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​លើកលែងទោស​ឲ្យ​បងប្អូនរបស់​ខ្លួន​អស់​ពី​ចិត្ត​របស់អ្នករាល់គ្នា​ទេ”៕


កុំឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ផ្ទុយទៅវិញ ចូរ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​៕


កាលណា​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ទាស់នឹង​បងប្អូន ហើយ​ធ្វើឲ្យ​សតិសម្បជញ្ញៈ​ដ៏​ខ្សោយ​របស់​ពួកគេ​ត្រូវរបួស​បែបនេះ អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​គ្រីស្ទ​។


ដូច្នេះ ទោះបីជា​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ក៏ដោយ ក៏​មិនមែន​ដើម្បី​អ្នក​ដែល​ធ្វើខុស ឬ​ដើម្បី​អ្នក​ដែល​រងការអយុត្តិធម៌​នោះ​ទេ គឺ​ដើម្បីឲ្យ​ចិត្តខ្នះខ្នែង​របស់អ្នករាល់គ្នា​ចំពោះ​យើង ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ដល់​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​។


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។


កុំ​បំពាន ឬ​ឆ្លៀតឱកាស​លើ​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​ជា​អ្នកសងសឹក​ចំពោះ​ការ​ទាំងអស់​នេះ ដូចដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន និង​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​រួចហើយ​។


ក៏ប៉ុន្តែ​កុំ​ចាត់ទុក​អ្នកនោះ​ជា​សត្រូវ​ឡើយ ផ្ទុយទៅវិញ ចូរ​ទូន្មាន​គាត់​ដូចជា​បងប្អូន​ចុះ​។


ចំពោះ​មនុស្ស​បង្កើតការបាក់បែក ក្រោយពី​ទូន្មាន​ម្ដង ‍ឬ​ពីរដង​ហើយ ក៏​កុំឲ្យពាក់ព័ន្ធ​នឹងពួកគេទៀត​ឡើយ


ដូចគ្នាដែរ ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន​។ ធ្វើដូច្នេះ ទោះបីជា​មាន​ប្ដី​ខ្លះ​មិនព្រមជឿ​ព្រះបន្ទូល​ក៏ដោយ ក៏​ពួកគេ​នឹង​ត្រូវ​ឈ្នះបានមកវិញ​តាមរយៈ​កិរិយា​របស់​ប្រពន្ធ ដោយមិនបាច់មាន​ពាក្យសម្ដី​អ្វី​ឡើយ