រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ
ម៉ាថាយ 17:12 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អេលីយ៉ាបានមករួចហើយ តែពួកគេមិនបានទទួលស្គាល់លោកទេ ផ្ទុយទៅវិញពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត។ កូនមនុស្សក៏រៀបនឹងរងទុក្ខពីពួកគេយ៉ាងនោះដែរ”។ Khmer Christian Bible តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង ហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ តែគេមិនបានស្គាល់លោកទេ គេប្រព្រឹត្តនឹងលោកតាមតែអំពើចិត្តរបស់គេ។ កូនមនុស្សក៏នឹងត្រូវរងទុក្ខដោយសារដៃរបស់គេដូច្នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ អាល់គីតាប ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ណាពីអេលីយ៉េសបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់គាត់ទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបគាត់សព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេទៀតផង។ បុត្រាមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ |
រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។
នៅពេលពួកគេកំពុងជួបជុំគ្នានៅកាលីឡេ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“កូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស
នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវបង្គាប់ពួកគេថា៖“កុំប្រាប់អ្នកណាអំពីនិមិត្តនេះឡើយ រហូតទាល់តែកូនមនុស្សត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ពីព្រោះយ៉ូហានបានមករកអ្នករាល់គ្នាដោយបង្ហាញផ្លូវនៃសេចក្ដីសុចរិត ហើយអ្នករាល់គ្នាមិនជឿគាត់ទេ ប៉ុន្តែពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿគាត់។ រីឯអ្នករាល់គ្នាវិញ ក្រោយពីអ្នករាល់គ្នាឃើញ ក៏អ្នករាល់គ្នានៅតែមិនបានកែប្រែចិត្ត ជឿគាត់ដែរ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’
ព្រះអង្គបានយាងមកក្នុងពិភពលោករបស់ព្រះអង្គ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះអង្គ មិនបានទទួលព្រះអង្គឡើយ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
នោះចូរឲ្យអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងច្បាស់ថា បុរសនេះបានឈរនៅមុខអស់លោក ទាំងមានសុខភាពល្អ ដោយសារតែព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ដែលអស់លោកបានឆ្កាង គឺព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់!
តើមានព្យាការីមួយណាដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀន? ពួកគេបានសម្លាប់អ្នកដែលប្រកាសទុកមុនអំពីការយាងមករបស់ព្រះអង្គដ៏សុចរិតយុត្តិធម៌ ហើយឥឡូវនេះ អ្នករាល់គ្នាបានក្លាយជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គនោះ។