ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។
ម៉ាថាយ 15:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះបានបង្គាប់ថា: ‘ចូរគោរពឪពុក និងម្ដាយរបស់អ្នក’ ហើយថា: ‘ត្រូវតែប្រហារជីវិតអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ’ ។ Khmer Christian Bible ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» អាល់គីតាប អុលឡោះមានបន្ទូលថាៈ “ចូរគោរពឪពុកម្តាយរបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាឪពុកម្តាយរបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ |
ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។
ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេលគាត់ចាស់ឡើយ។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចុះអ្នករាល់គ្នា ហេតុអ្វីបានជាបំពានសេចក្ដីបង្គាប់របស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ?
ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាតង្វាយថ្វាយព្រះហើយ”
ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” ។
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។