នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បណ្ដាទូតសួគ៌នឹងចេញទៅ ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
ម៉ាថាយ 13:41 - ព្រះគម្ពីរខ្មែរសាកល កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក Khmer Christian Bible គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ អាល់គីតាប បុត្រាមនុស្សនឹងចាត់ម៉ាឡាអ៊ីកាត់របស់គាត់ឲ្យមក។ ម៉ាឡាអ៊ីកាត់ទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្ដអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីនគរអុលឡោះ |
នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បណ្ដាទូតសួគ៌នឹងចេញទៅ ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
វេទនាដល់ពិភពលោកហើយ ដោយសារតែសេចក្ដីបណ្ដាលឲ្យជំពប់ដួល។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួលត្រូវតែមក ប៉ុន្តែវេទនាដល់អ្នកដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
លោកនឹងចាត់បណ្ដាទូតសួគ៌ឲ្យទៅប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីចុងបំផុតនៃផែនដីដល់ចុងបំផុតនៃផ្ទៃមេឃ។
តាមដំណឹងល្អរបស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅថ្ងៃដែលព្រះជំនុំជម្រះការសម្ងាត់របស់មនុស្ស តាមរយៈព្រះគ្រីស្ទយេស៊ូវ។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕