អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
ម៉ាកុស 9:41 - ព្រះគម្ពីរខ្មែរសាកល ហើយបើអ្នកណាក៏ដោយយកទឹកមួយកែវឲ្យអ្នករាល់គ្នាផឹកក្នុងនាមរបស់ខ្ញុំដោយសារតែអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ។ Khmer Christian Bible បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ត* ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ អាល់គីតាប ម៉្យាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់អាល់ម៉ាហ្សៀសខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ |
អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
ពេលព្រះយេស៊ូវគង់នៅតែព្រះអង្គឯង ពួកអ្នកដែលនៅជុំវិញព្រះអង្គ ព្រមទាំងសាវ័កទាំងដប់ពីរនាក់ ក៏ទូលសួរព្រះអង្គអំពីពាក្យឧបមាទាំងនេះ។
ប្រសិនបើបងប្អូនរបស់អ្នកត្រូវពិបាកចិត្តព្រោះតែអាហារ នោះអ្នកលែងដើរដោយសេចក្ដីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញអ្នកដែលព្រះគ្រីស្ទបានសុគតជំនួសនោះ ដោយអាហាររបស់អ្នកឡើយ។
យ៉ាងណាមិញ អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា។ ប្រសិនបើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ អ្នកនោះមិនមែនជារបស់ព្រះអង្គឡើយ។
ប៉ុន្តែម្នាក់ៗនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាមលំដាប់រៀងៗខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មកគឺមនុស្សរបស់ព្រះគ្រីស្ទ នៅពេលព្រះអង្គយាងមកវិញ
អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វារួចហើយ។