Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:42 - ព្រះគម្ពីរខ្មែរសាកល

42 “អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ ជំពប់ដួល នោះ​ប្រសើរ​ជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិន​ដ៏ធំ ​នឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 «ប្រសិន‌បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​ជំពប់​ដួល ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង

សូមមើលជំពូក ចម្លង

អាល់គីតាប

42 អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:42
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


“ប៉ុន្តែ​អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ​ជំពប់ដួល នោះ​ប្រសើរជាង​សម្រាប់​អ្នកនោះ ដែល​ព្យួរ​ត្បាល់កិន​ដ៏ធំ​នឹង​ក​របស់​គាត់ ហើយ​ពន្លិច​ទៅក្នុង​ជម្រៅ​សមុទ្រ​។


គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។


ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។


គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្នកដែល​មិន​បាន​ទទួលដំណឹង​អំពី​ព្រះអង្គ នឹង​ឃើញ​; អ្នកដែល​មិន​បាន​ឮ នឹង​យល់”។


បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


ដើម្បីឲ្យ​អ្នករាល់គ្នា​ចេះ​សម្គាល់​អ្វី​ដែល​សំខាន់ជាង ធ្វើឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ និង​ឥតបន្ទោសបាន​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។


មនុស្ស​ជាច្រើន​នឹង​ទៅតាម​ការល្មោភកាម​របស់​ពួកគេ ហើយ​មាគ៌ា​នៃ​សេចក្ដីពិត​នឹង​ត្រូវបាន​និយាយប្រមាថ​ដោយព្រោះ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម