សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។
ម៉ាកុស 9:3 - ព្រះគម្ពីរខ្មែរសាកល ព្រះពស្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺសស្គុស ដែលគ្មានអ្នកបោកគក់នៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ Khmer Christian Bible ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាសដូចពន្លឺ ដែលគ្មានអ្នកណានៅលើផែនដី អាចធ្វើឲ្យសដូច្នេះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ អាល់គីតាប គឺសំលៀកបំពាក់របស់អ៊ីសាត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ |
សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។
កាលណាព្រះដ៏មានព្រះចេស្ដាកម្ចាត់កម្ចាយពួកស្ដេចក្នុងស្រុក សូមឲ្យសដូចហិមៈនៅសាលម៉ូន។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
“ខណៈដែលខ្ញុំបន្តសង្កេតមើល មានបល្ល័ង្កទាំងឡាយត្រូវបានតាំងឡើង ហើយព្រះដែលគង់នៅតាំងពីគ្រាបុរាណ ក៏បានគង់ចុះ។ ព្រះពស្ត្ររបស់ព្រះអង្គសដូចហិមៈ ព្រះកេសានៃព្រះសិររបស់ព្រះអង្គបរិសុទ្ធដូចរោមចៀម បល្ល័ង្ករបស់ព្រះអង្គមានអណ្ដាតភ្លើង កង់នៃបល្ល័ង្កនោះជាភ្លើងដែលកំពុងឆេះ។
ខណៈដែលព្រះអង្គកំពុងអធិស្ឋាន សណ្ឋានព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏បញ្ចេញពន្លឺស។
កូនេលាសនិយាយថា៖ “កាលពីបួនថ្ងៃមុន នៅម៉ោងថ្មើរនេះ គឺម៉ោងបីរសៀល ខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ។ ពេលនោះ មើល៍! មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺចិញ្ចាច ឈរនៅពីមុខខ្ញុំ
ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់អ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងមនុស្សមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច ទាំងអ្នកធំ”។
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ