Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:18 - ព្រះគម្ពីរខ្មែរសាកល

18 ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេទ័ព សាច់​ពួក​អ្នក​ខ្លាំងពូកែ សាច់​សេះ និង​សាច់​អ្នក​ជិះ​សេះ ព្រមទាំង​សាច់​មនុស្ស​ទាំងអស់ ទាំង​មនុស្សមានសេរីភាព ទាំង​ទាសករ ទាំង​អ្នកតូច ទាំង​អ្នកធំ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដើម្បី​ឲ្យ​ពួក​ឯង​ស៊ី​សាច់​ពួក​ស្ដេច​ សាច់​ពួក​មេទ័ព​ សាច់​ពួកអ្នក​ខ្លាំង​ពូកែ​ សាច់​សេះ​ និង​សាច់​ពួកអ្នក​ជិះ​សេះ​ ព្រមទាំង​សាច់​មនុស្ស​ទាំង​អស់​ ទាំង​អ្នក​មាន​សេរីភាព​ ទាំង​បាវបម្រើ​ ទាំង​តូច​ ទាំង​ធំ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដើម្បី​ស៊ី​សាច់​ពួក​ស្តេច សាច់​ពួក​មេ​ទ័ព សាច់​ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សាច់​សេះ និង​ពួក​អ្នក​ដែល​ជិះ​សេះ គឺ​ជា​សាច់​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា អ្នក​ខ្ញុំ​គេ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដើម្បី​នឹង​ស៊ី​សាច់​នៃ​ពួក​ស្តេច ពួក​មេ​ទ័ព ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សេះ ហើយ​នឹង​ពួក​អ្នក​ដែល​ជិះ​ដែរ គឺ​ជា​សាច់​នៃ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា នឹង​ខ្ញុំ​គេ ទាំង​អ្នក​ធំ នឹង​អ្នក​តូច​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។

សូមមើលជំពូក ចម្លង




វិវរណៈ 19:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីណាក៏ដោយដែល​មាន​សាកសព ត្មាត​នឹង​ផ្ដុំគ្នា​នៅ​ទីនោះ​។


ពួកសិស្ស​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ព្រះអម្ចាស់​អើយ តើ​នៅ​ឯណា​?”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សាកសព​នៅ​កន្លែងណា ត្មាត​នឹង​ផ្ដុំគ្នា​នៅ​កន្លែងនោះ​ដែរ”៕


ប្រជាជាតិ​នានា​បាន​ខឹង ប៉ុន្តែ​ព្រះពិរោធ​របស់ព្រះអង្គ​បាន​មក​ដល់​ហើយ គឺ​ពេលកំណត់​ដើម្បី​ជំនុំជម្រះ​មនុស្សស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បាវបម្រើ​របស់ព្រះអង្គ ជា​បណ្ដា​ព្យាការី វិសុទ្ធជន និង​អ្នក​ដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ គឺ​ទាំង​អ្នកតូច និង​អ្នកធំ ហើយក៏​ជា​ពេលកំណត់​ដើម្បី​បំផ្លាញ​ពួក​ដែល​បំផ្លាញ​ផែនដី​ផង”។


វា​បង្ខំ​មនុស្ស​ទាំងអស់ ទាំង​អ្នកតូច និង​អ្នកធំ ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​មនុស្សមានសេរីភាព និង​ទាសករ ឲ្យ​ទទួល​សញ្ញាសម្គាល់​នៅលើ​ដៃ​ស្ដាំ ឬ​នៅលើ​ថ្ងាស​របស់​ពួកគេ


រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ និង​សត្វតិរច្ឆាន​នោះ ពួកគេ​នឹង​ស្អប់​ស្ត្រីពេស្យា​នោះ ហើយ​ធ្វើឲ្យ​នាង​វិនាស និង​នៅ​អាក្រាត ព្រមទាំង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ដោយ​ភ្លើង​។


ពេលនោះ មាន​សំឡេង​មួយ​ចេញមក​ពី​បល្ល័ង្ក​ថា​៖ “អស់ទាំង​បាវបម្រើ​របស់​ព្រះ និង​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ទាំង​តូច ទាំង​ធំ​អើយ​! ចូរ​សរសើរតម្កើង​ព្រះ​នៃយើង​!”។


បណ្ដា​ស្ដេច​នៃ​ផែនដី ពួក​អ្នកធំ ពួក​មេទ័ព ពួក​អ្នកមាន ពួក​ខ្លាំងពូកែ ហើយ​អស់ទាំង​ទាសករ និង​មនុស្សមានសេរីភាព បាន​លាក់​ខ្លួន​ក្នុង​រអាងភ្នំ និង​នៅតាម​ថ្ម​នៅលើ​ភ្នំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម