ព្រះយេស៊ូវក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម ហើយមានបន្ទូលថា៖“មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?”។
ម៉ាកុស 9:22 - ព្រះគម្ពីរខ្មែរសាកល វិញ្ញាណនោះបោះកូនខ្ញុំទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ដើម្បីបំផ្លាញជីវិតវា។ ប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង”។ Khmer Christian Bible វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែបើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង អាល់គីតាប អ៊ីព្លេសធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើតួនអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ |
ព្រះយេស៊ូវក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម ហើយមានបន្ទូលថា៖“មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?”។
ទូលថា៖ “ព្រះអម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ទូលបង្គំផង ពីព្រោះវាមានជំងឺឆ្កួតជ្រូក ហើយរងទុក្ខយ៉ាងខ្លាំង។ វាដួលទៅក្នុងភ្លើងជាញឹកញាប់ ហើយក៏ដួលទៅក្នុងទឹកជាញឹកញាប់ដែរ។
ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏ពាល់ភ្នែករបស់ពួកគេ។ ភ្លាមនោះ ពួកគេក៏មើលឃើញវិញ ហើយទៅតាមព្រះអង្គ៕
ពេលនោះ មើល៍! មានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គទូលថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។
នៅពេលព្រះអង្គយាងចូលក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងនោះក៏ចូលមកជិតព្រះអង្គ។ ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើពួកអ្នកជឿថា ខ្ញុំអាចធ្វើការនេះបានឬទេ?”។ ពួកគេទូលឆ្លើយថា៖ “បាទ ព្រះអម្ចាស់ យើងខ្ញុំជឿ”។
ប៉ុន្តែព្រះអង្គមិនអនុញ្ញាតទេ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរទៅផ្ទះវិញ ទៅរកជនរួមជាតិរបស់អ្នកចុះ ហើយប្រាប់ពួកគេថាព្រះអម្ចាស់បានធ្វើយ៉ាងណាដល់អ្នក និងថាព្រះអង្គទ្រង់មេត្តាយ៉ាងណាដល់អ្នក”។
ព្រះយេស៊ូវទ្រង់សួរឪពុករបស់វាថា៖“តើការនេះកើតឡើងដល់វាយូរហើយឬនៅ?”។ គាត់ទូលឆ្លើយថា៖ “តាំងពីតូចមកម្ល៉េះ
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
កាលព្រះអម្ចាស់បានឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះគាត់ ក៏មានបន្ទូលនឹងគាត់ថា៖“កុំយំឡើយ!”។