Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:2 - ព្រះគម្ពីរខ្មែរសាកល

2 ពេលនោះ មើល៍! មាន​មនុស្សឃ្លង់​ម្នាក់​បាន​ចូលមកជិត ថ្វាយបង្គំ​ព្រះអង្គ​ទូលថា​៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 នោះ​មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក​ជិត​ ថ្វាយបង្គំ​ព្រះអង្គ​ និង​ទូល​ថា៖​ «លោកម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ថ្វាយ‌បង្គំ​គាត់​សូម​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ផង»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:2
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រោស​អ្នកជំងឺ​ឲ្យជា ប្រោស​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ប្រោស​មនុស្សឃ្លង់​ឲ្យបរិសុទ្ធ ហើយ​ដេញ​អារក្សឲ្យចេញ​។ អ្នករាល់គ្នា​បាន​ទទួល​ដោយ​ឥតបង់ថ្លៃ ចូរ​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដែរ​។


ដូច្នេះ ព្រះអង្គ​មិន​បាន​ធ្វើ​ការអស្ចារ្យ​ច្រើន​នៅ​ទីនោះ​ទេ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​៕


ពួក​អ្នក​ដែល​នៅក្នុង​ទូក​ក៏​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “ព្រះអង្គ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។


ស្ត្រីនោះ​ក៏​ចូលមក​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “ព្រះអម្ចាស់​អើយ​! សូម​ជួយ​ខ្ញុំម្ចាស់​ផង​!”។


“បាវបម្រើ​នោះ​ក៏​ក្រាបចុះ​ថ្វាយបង្គំ​ស្ដេច ទូលថា​: ‘ សូម​មេត្តា​អត់ធ្មត់​នឹង​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​អ្វីៗ​ទាំងអស់ដល់​ទ្រង់’។


ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។


ពេលនោះ ម្ដាយ​របស់​កូន​សេបេដេ​នាំ​កូនប្រុស​ទាំងពីរ​នាក់​របស់​គាត់​ចូលមកជិត​ព្រះយេស៊ូវ​។ គាត់​ថ្វាយបង្គំ ហើយ​ទូល​សុំ​ការមួយ​ពី​ព្រះអង្គ​។


ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។


នៅពេល​ឃើញ​ព្រះយេស៊ូវ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ ប៉ុន្តែ​មាន​អ្នកខ្លះ​សង្ស័យ​។


ពេលនោះ មើល៍! ព្រះយេស៊ូវ​ជួប​ពួកនាង ហើយ​មានបន្ទូលថា​៖“សុខសប្បាយ!”។ ពួកនាង​ក៏​ចូលមកជិត​ឱប​ព្រះបាទា​របស់​ព្រះអង្គ រួច​ថ្វាយបង្គំ​ព្រះអង្គ។


រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្វីៗ​ទាំងអស់នេះ​ដល់​អ្នក”។


នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។


ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង យើងខ្ញុំ​កំពុង​វិនាស​ហើយ​!”។


នៅពេល​ព្រះយេស៊ូវ​កំពុង​តែ​មានបន្ទូល​នឹង​ពួកគេ​អំពី​ការទាំងនេះ មើល៍! មាន​មេគ្រប់គ្រង​ម្នាក់​មក​ថ្វាយបង្គំ​ព្រះអង្គ ទូល​ថា​៖ “កូនស្រី​របស់ខ្ញុំ​ទើបតែ​ស្លាប់ ប៉ុន្តែ​សូម​ទៅ​ដាក់​ដៃ​របស់លោក​លើ​នាង​ផង នោះ​នាង​នឹង​រស់”។


មួយវិញទៀត នៅ​សម័យ​ព្យាការី​អេលីសេ មាន​មនុស្សឃ្លង់​ជាច្រើន​ក្នុង​អ៊ីស្រាអែល ប៉ុន្តែ​គ្មានអ្នកណា​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ប្រោសឲ្យបរិសុទ្ធ​ឡើយ មានតែ​ណាម៉ាន​ជនជាតិស៊ីរី​ប៉ុណ្ណោះ”។


គាត់​ទូលថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​ជឿ​ហើយ​!”។ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ​។


ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ”។


លុះ​នៅពេល​ពេត្រុស​ចូលទៅ កូនេលាស​ក៏​ទទួល​គាត់ ទាំង​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​គាត់​។


ហើយ​ការសម្ងាត់​ក្នុង​ចិត្ត​គាត់​ក៏​ជាក់ច្បាស់ ដូច្នេះ គាត់​នឹង​ថ្វាយបង្គំ​ព្រះ​ដោយ​ក្រាប​មុខ​ដល់ដី រួច​ប្រកាស​ថា​៖ “ព្រះ ពិតជា​គង់នៅ​ក្នុងចំណោម​អ្នករាល់គ្នា​មែន​!”។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម