Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:13 - ព្រះគម្ពីរខ្មែរសាកល

13 កាល​ព្រះអម្ចាស់​បាន​ឃើញ​ស្ត្រីមេម៉ាយនោះ ព្រះអង្គ​មានព្រះទ័យអាណិតអាសូរ​ចំពោះ​គាត់ ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កុំ​យំ​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​បន្ទូល​ថា កុំ​យំ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កាល​អ៊ីសា‌ជាអម្ចាស់​ឃើញ​ស្ដ្រី​មេ‌ម៉ាយ​នោះ គាត់​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។

សូមមើលជំពូក ចម្លង




លូកា 7:13
36 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ដូចដែល​ឪពុក​អាណិតមេត្តា​កូន​យ៉ាងណា ព្រះយេហូវ៉ា​ក៏​អាណិតមេត្តា​អ្នកដែល​កោតខ្លាច​ព្រះអង្គ​យ៉ាងនោះដែរ​។


ដ្បិត​មហាបូជាចារ្យ​ដែល​យើង​មាន មិនមែន​មិន​ចេះ​អាណិតអាសូរ​ដល់​ភាពខ្សោយ​របស់យើង​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​ត្រូវបាន​ល្បងល​ក្នុង​គ្រប់ជំពូក​ដូច​យើង​ដែរ ប៉ុន្តែព្រះអង្គ​មិន​បានប្រព្រឹត្ត​បាប​ឡើយ​។


ប៉ុន្តែ​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដ៏លើសលប់​!


រីឯ​គេ​ទាំងអស់គ្នា​ក៏​យំសោក​គក់ទ្រូង​ដោយសារ​តែ​ក្មេងនោះ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​យំ​ឡើយ​! ក្មេងនេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។


ដ្បិត​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ល្អ ហើយ​ប្រុងនឹងលើកលែងទោស​; ព្រះអង្គទ្រង់​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​ដល់​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​!


ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។


“ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។


ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។


និយាយ​ថា​៖ “ព្រះអម្ចាស់​ពិតជា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​មែន ហើយ​បាន​លេចមក​ដល់​ស៊ីម៉ូន​!”។


ពួក​សាវ័ក​ទូល​ព្រះអម្ចាស់​ថា៖ “សូម​បង្កើន​ជំនឿ​ដល់​យើងខ្ញុំ​ផង”។


អ្នក​ដែល​យំសោក ត្រូវ​នៅ​ដូចជា​មិន​យំសោក​; អ្នក​ដែល​អរសប្បាយ ត្រូវ​នៅ​ដូចជា​មិន​អរសប្បាយ​; អ្នក​ដែល​ទិញ ត្រូវ​នៅ​ដូចជា​គ្មាន​កម្មសិទ្ធិ​;


ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?”។ នាង​ឆ្លើយថា​៖ “ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ”។


ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​គាត់​ថា៖“មនុស្សមានពុត​អើយ​! តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​របស់​ខ្លួន​ចេញពី​ក្រោល ហើយ​ដឹកទៅ​ឲ្យផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?


បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់​បាន​តែងតាំង​សិស្ស​ចិតសិប​នាក់ផ្សេងទៀត ហើយ​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យទៅ​ខាងមុខ​ព្រះអង្គ តាម​គ្រប់​ទីក្រុង និង​ទីកន្លែង​ដែល​ព្រះអង្គ​រៀបនឹង​យាង​ទៅ​។


ហើយ​ចាត់​ពួកគេ​ឲ្យទៅ​រក​ព្រះអម្ចាស់ ដោយ​ទូល​សួរថា​៖ “តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត​?”។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


ព្រះអម្ចាស់​ក៏​ងាកមក​សម្លឹងមើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ថ្ងៃនេះ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។


នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។


ព្រះយេស៊ូវ​យាង​ចូលទៅជិត​ពាល់​ក្ដារមឈូស រីឯ​ពួក​អ្នក​សែង​ក៏​ឈប់​។ ព្រះអង្គ​មានបន្ទូលថា​៖“អ្នកកំលោះ​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង​!”។


កាលមួយមានកើតឡើងដូច្នេះ​: ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ លុះ​ចប់​ហើយ មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន​ផង ដូចដែល​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ”។


ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ឥឡូវនេះ អ្នករាល់គ្នា​ជា​ពួកផារិស៊ី អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​របស់អ្នករាល់គ្នា​វិញ ពោរពេញ​ទៅដោយ​ការលោភលន់ និង​គំនិតអាក្រក់​។


ព្រះអម្ចាស់​មានបន្ទូលថា​៖“ចុះ​តើ​នរណា​ជា​មេការ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​នឹង​តែងតាំងឲ្យត្រួត​លើ​បាវបម្រើឯទៀត​របស់​លោក ដើម្បី​ចែក​អាហារ​តាម​ពេលកំណត់​?


ព្រះអម្ចាស់​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​អាច​និយាយ​នឹង​ដើមមន​នេះ​ថា​: ‘ចូរឲ្យ​ត្រូវបាន​ដកចេញ ហើយ​ដុះ​នៅក្នុង​សមុទ្រ​ទៅ​!’ នោះ​វា​មុខជា​ស្ដាប់បង្គាប់​អ្នករាល់គ្នា​មិនខាន​។


បន្ទាប់មក ព្រះអម្ចាស់​មានបន្ទូលថា​៖“ចូរ​ស្ដាប់​អ្វីដែល​ចៅក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ​!


រីឯ​សាខេក៏​ឈរ ទូល​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នឹង​ឲ្យ​ពាក់កណ្ដាល​នៃ​ធនធាន​របស់ទូលបង្គំ​ដល់​អ្នកក្រ ហើយ​បើសិន​ទូលបង្គំ​ចេះតែចោទយក​អ្វី​ពី​អ្នកណា ទូលបង្គំ​នឹង​សង​មួយជាបួន​វិញ”។


ពួកនាង​បាន​ចូលទៅ ប៉ុន្តែ​មិន​ឃើញ​ព្រះសព​ព្រះអម្ចាស់​យេស៊ូវ​ឡើយ​។


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន


មាន​ទូកតូច​ផ្សេងៗ​មក​ពី​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​ហូប​នំប៉័ង ក្រោយពី​ព្រះអម្ចាស់​បាន​អរព្រះគុណ​។


ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម