Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:22 - អាល់គីតាប

22 អ៊ីព្លេស​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​តួន​អាច​ធ្វើ​បាន សូម​មេត្ដា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 វិញ្ញាណនោះ​បោះ​កូនខ្ញុំ​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជាញឹកញាប់ ដើម្បី​បំផ្លាញជីវិត​វា​។ ប៉ុន្តែ​ប្រសិនបើ​លោក​អាចធ្វើ​អ្វី​បាន សូម​អាណិតមេត្តា​ជួយ​យើងខ្ញុំ​ផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ជា​ញឹក​ញាប់ ដើម្បី​សម្លាប់​វា ប៉ុន្តែ ប្រសិន‌បើ​លោក​គ្រូ​អាច​ធ្វើ​បាន សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




ម៉ាកុស 9:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ក៏​លូក​ដៃ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ដ​ដូច្នេះ?»។


សូម​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​លោក​អាណិត​មេត្ដា​កូន​ប្រុស​របស់​ខ្ញុំ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។


អ៊ីសា​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ គាត់​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។


ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ថ្វាយ‌បង្គំ​គាត់​សូម​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ផង»។


ពេល​អ៊ីសា​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​គាត់។ អ៊ីសា​សួរទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ​អ៊ីសា‌ជាអម្ចាស់​អើយ»។


អ៊ីសា​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ អ៊ីសា​ប្រាប់​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ចិត្ត​អាណិត​អាសូរ»។


អ៊ីសា​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។


អ៊ីសា​បាន​ប្រាប់​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​តួន​អាច​ជួយ​បាន” ដូច្នេះ? អុលឡោះ​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។


កាល​អ៊ីសា‌ជាអម្ចាស់​ឃើញ​ស្ដ្រី​មេ‌ម៉ាយ​នោះ គាត់​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម