Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:31 - ព្រះគម្ពីរខ្មែរសាកល

31 ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ហើយ​មានបន្ទូលថា​៖“មនុស្ស​មានជំនឿតិច​អើយ ហេតុអ្វីបានជា​អ្នក​សង្ស័យ​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ព្រះយេស៊ូ​លូក​ព្រះហស្ដ​ចាប់​គាត់​ភ្លាម​ រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មនុស្ស​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?‍»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ៊ីសា​ក៏​លូក​ដៃ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ដ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:31
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ដាក់ឈ្មោះ​កន្លែង​នោះ​ថា យេហូវ៉ា-យីរេ ដូចដែល​គេ​និយាយ​ដរាបដល់​សព្វថ្ងៃនេះ​ថា​៖ “នៅលើ​ភ្នំ​របស់​ព្រះយេហូវ៉ា នឹង​មានការផ្គត់ផ្គង់”។


ទោះបីជា​ទូលបង្គំ​ដើរ​នៅកណ្ដាល​ទុក្ខវេទនា​ក៏ដោយ ក៏​ព្រះអង្គ​នឹង​រក្សាជីវិត​ទូលបង្គំ​; ព្រះអង្គ​នឹង​លូក​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​កំហឹង​របស់​សត្រូវ​ទូលបង្គំ ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ​។


ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?


ប៉ុន្តែ​នៅពេល​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ក៏​ភ័យខ្លាច ហើយ​ចាប់ផ្ដើម​លិចចុះ​។ គាត់​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ សង្គ្រោះ​ទូលបង្គំ​ផង​!”។


នៅពេល​ព្រះយេស៊ូវ និងពេត្រុស​ឡើង​ទូក​ហើយ នោះក៏​ឈប់​ខ្យល់​។


ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូលថា​៖“មនុស្ស​មានជំនឿតិច​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​គ្នា​ថា​មិន​បាន​យក​នំប៉័ង​មកដូច្នេះ​?


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ដោយសារ​ជំនឿ​របស់អ្នករាល់គ្នា​តិច​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​នឹង​និយាយ​ទៅកាន់​ភ្នំ​នេះ​ថា​: ‘ចូរ​រើចេញ​ពីទីនេះ ទៅ​ទីនោះ​ទៅ​!’ នោះ​វា​នឹង​រើចេញ ហើយ​គ្មានអ្វី​នឹង​ធ្វើមិនកើត​សម្រាប់​អ្នករាល់គ្នា​ឡើយ​។


មនុស្ស​មានជំនឿតិច​អើយ​! ប្រសិនបើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​នៅតាម​ទីវាល ដែល​មាន​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​ត្រូវគេ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងដូច្នេះ​ទៅហើយ តើ​ព្រះអង្គ​មិន​តុបតែង​អ្នករាល់គ្នា​ឲ្យ​លើសជាង​ទេ​ឬ​?


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។


ព្រះអង្គ​យាង​ចូលទៅជិត​ចាប់​ដៃ​លើក​គាត់​ឡើង នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ចាប់ផ្ដើម​បម្រើ​ពួកគេ​។


ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ហើយ​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​និយាយ​នឹង​ភ្នំ​នេះ​ថា​: ‘ចូរ​ត្រូវបាន​យកចេញ ហើយ​ត្រូវបាន​ទម្លាក់​ទៅក្នុង​សមុទ្រ​ទៅ’ ហើយ​អ្នកនោះ​មិន​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ​ថា​អ្វីដែល​គាត់​និយាយ​នឹង​សម្រេច នោះនឹង​សម្រេច​ដល់​គាត់​។


ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ ព្រមទាំង​ពេត្រុស​ថា​: ‘ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ្នករាល់គ្នា​រួចមកហើយ’”។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​? តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​?”។


ព្រះអង្គ​កាន់​ដៃ​ក្មេង​នោះ ហើយ​មានបន្ទូល​នឹង​នាង​ថា​៖“តាលីថា​គូម​!” ដែល​មានអត្ថន័យប្រែថា“ក្មេងស្រី​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោកឡើង​!”។


និយាយ​ថា​៖ “ព្រះអម្ចាស់​ពិតជា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​មែន ហើយ​បាន​លេចមក​ដល់​ស៊ីម៉ូន​!”។


ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម