ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
ម៉ាកុស 7:4 - ព្រះគម្ពីរខ្មែរសាកល នៅពេលមកពីផ្សារវិញ ពួកគេមិនហូបឡើយ ប្រសិនបើមិនបានធ្វើពិធីជម្រះខ្លួនទេ។ មានទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដែលពួកគេបានទទួលដើម្បីកាន់តាម ដូចជាការលាងពែង ថូ ភាជនៈទង់ដែង និងតុកៅអីជាដើម។ Khmer Christian Bible ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមកពីផ្សារ គេមិនបរិភោគអ្វីឡើយ ប្រសិនបើមិនបានលាងសម្អាតខ្លួនជាមុន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតដែលគេកាន់តាម ដូចជាការលាងពែង លាងប៉ាន់ លាងប្រដាប់លង្ហិន និងលាងតុអាហារជាដើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្ដីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម អាល់គីតាប នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសម្អាតពែង និងចានតែខាងក្រៅ រីឯខាងក្នុងវិញ ពោរពេញទៅដោយការលោភលន់ និងការបណ្ដោយខ្លួនតាមអំពើចិត្ត។
ពួកផារិស៊ីខ្វាក់ភ្នែកអើយ! ចូរសម្អាតខាងក្នុងពែងជាមុនសិន ដើម្បីឲ្យខាងក្រៅពែងបានស្អាតដែរ។
នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។
អ្នករាល់គ្នាបានបោះបង់សេចក្ដីបង្គាប់របស់ព្រះចោល ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់របស់មនុស្សវិញ ”។
នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់។
បន្ទាប់មក មានការដេញដោលគ្នារវាងពួកសិស្សរបស់យ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះ។
ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។