នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។
ម៉ាកុស 6:34 - ព្រះគម្ពីរខ្មែរសាកល នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។ Khmer Christian Bible ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល ដូច្នេះព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន អាល់គីតាប កាលអ៊ីសាឡើងពីទូកមក ឃើញមហាជនច្រើនយ៉ាងនេះ អ៊ីសាអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានអ្នកគង្វាលថែទាំ។ អ៊ីសាក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ |
នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។
ដ្បិតរូបព្រះប្រចាំត្រកូលពោលសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយឃើញនិមិត្តមិនពិត; ពួកគេប្រាប់យល់សប្តិឥតខ្លឹមសារ ក៏ផ្ដល់ការលួងលោមឥតប្រយោជន៍។ ហេតុនេះហើយបានជាគេដើរសាត់អណ្ដែតដូចហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល។
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ហើយព្រះអង្គប្រោសអ្នកជំងឺរបស់ពួកគេឲ្យជា។
ព្រះយេស៊ូវទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលថា៖“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេសន្លប់តាមផ្លូវ”។
នៅពេលទតឃើញហ្វូងមនុស្ស ព្រះយេស៊ូវក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេត្រូវបានយាយី និងបំបរបង់ចោល ដូចជាចៀមដែលគ្មានអ្នកគង្វាល។
ប៉ុន្តែមនុស្សជាច្រើនបានឃើញពួកគេចេញទៅ ក៏ស្គាល់ពួកគេ។ គេក៏នាំគ្នារត់ពីទីក្រុងទាំងអស់ទៅទីនោះដោយថ្មើរជើង ហើយដល់មុនពួកគេ។
លុះជ្រុលម៉ោងហើយ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។
នៅគ្រានោះ មានហ្វូងមនុស្សមួយក្រុមធំម្ដងទៀត ពួកគេគ្មានអ្វីហូបឡើយ។ ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖
“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។
ប៉ុន្តែនៅពេលប្រជាជនបានដឹង គេក៏ទៅតាមព្រះអង្គ។ ព្រះយេស៊ូវទ្រង់ទទួលស្វាគមន៍ពួកគេ ទាំងមានបន្ទូលនឹងពួកគេអំពីអាណាចក្ររបស់ព្រះ ហើយអ្នកដែលត្រូវការការប្រោសឲ្យជា ព្រះអង្គក៏ប្រោសគេឲ្យជា។
ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់ប្រជាជន។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។