ម៉ាកុស 6:33 - ព្រះគម្ពីរខ្មែរសាកល33 ប៉ុន្តែមនុស្សជាច្រើនបានឃើញពួកគេចេញទៅ ក៏ស្គាល់ពួកគេ។ គេក៏នាំគ្នារត់ពីទីក្រុងទាំងអស់ទៅទីនោះដោយថ្មើរជើង ហើយដល់មុនពួកគេ។ សូមមើលជំពូកKhmer Christian Bible33 ប៉ុន្ដែពេលបណ្ដាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែងដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្ដាជនបានទៅដល់មុន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។ សូមមើលជំពូកអាល់គីតាប33 ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញអ៊ីសា និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់អ៊ីសា និងសិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។ សូមមើលជំពូក |