ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
ម៉ាកុស 15:5 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវលែងតបអ្វីទៀត ធ្វើឲ្យពីឡាត់ភ្ញាក់ផ្អើល។ Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូមិនបានឆ្លើយអ្វីទេ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះយេស៊ូវពុំបានឆ្លើយអ្វីទៀតឡើយ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់ជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូពុំឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។ អាល់គីតាប អ៊ីសាពុំបានឆ្លើយទៀតឡើយជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។ |
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ ប៉ុន្តែលោកមិនបានបើកមាត់សោះ; ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់ ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
នៅពេលព្រះអង្គត្រូវពួកនាយកបូជាចារ្យ និងពួកចាស់ទុំចោទប្រកាន់ ព្រះអង្គមិនបានតបអ្វីឡើយ។
ប៉ុន្តែព្រះអង្គមិនតបអ្វីនឹងលោកឡើយ សូម្បីតែមួយម៉ាត់ ធ្វើឲ្យអភិបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដូច្នេះ ពីឡាត់ក៏សួរព្រះអង្គម្ដងទៀតថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? មើល៍! ពួកគេចោទប្រកាន់អ្នកអំពីរឿងជាច្រើនដល់ម្ល៉េះ”។
ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។
តាមពិត ខ្ញុំយល់ឃើញថា ព្រះបានដាក់យើងដែលជាសាវ័កនៅក្រោយក្បួនឲ្យគេឃើញ ដូចជាអ្នកទោសប្រហារជីវិត ពីព្រោះយើងបានក្លាយជាទិដ្ឋភាពដល់សាកលលោក គឺទាំងទូតសួគ៌ និងមនុស្សផង។