ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។
ម៉ាកុស 15:47 - ព្រះគម្ពីរខ្មែរសាកល រីឯម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្ដាយរបស់យ៉ូសេ ក៏ឃើញកន្លែងដែលគេដាក់ព្រះសព៕ Khmer Christian Bible នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។ អាល់គីតាប នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារី ជាម្ដាយយ៉ូសេ្វ នាំគ្នាមើលកន្លែងដែលគេបញ្ចុះសពអ៊ីសា។ |
ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។
បន្ទាប់ពីថ្ងៃសប្ប័ទ ពេលព្រលឹមស្រាងៗនៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្នាក់ទៀតបានទៅមើលផ្នូរ។
មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។
យ៉ូសែបទិញក្រណាត់ផាឌិប ហើយយកព្រះសពចុះ រុំនឹងក្រណាត់ផាឌិបនោះ រួចដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្មដា។ បន្ទាប់មក គាត់ប្រមៀលថ្មមួយខ្ទប់នឹងមាត់រូង។
នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។
ស្ត្រីៗដែលមកពីកាលីឡេជាមួយព្រះយេស៊ូវ ក៏ទៅតាម ហើយមើលរូងផ្នូរ និងរបៀបដែលគេដាក់ព្រះសពព្រះអង្គ។