អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
ម៉ាកុស 12:2 - ព្រះគម្ពីរខ្មែរសាកល លុះដល់រដូវប្រមូលផលលោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅរកពួកកសិករ ដើម្បីទទួលផលចម្ការទំពាំងបាយជូរពីកសិករទាំងនោះ។ Khmer Christian Bible លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលពីចម្ការទំពាំងបាយជូរពីពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់រដូវប្រមូលផល គាត់ចាត់បាវបម្រើម្នាក់ឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលផលដែលជាចំណែករបស់គាត់ ពីអ្នកទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់រដូវហើយ គាត់ចាត់បាវម្នាក់ទៅឯពួកអ្នកធ្វើចំការ ដើម្បីនឹងទទួលផលខ្លះពីពួកអ្នកទាំងនោះ អាល់គីតាប លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ |
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
តើនេះមិនមែនជាព្រះបន្ទូលដែលព្រះយេហូវ៉ាបានប្រកាស តាមរយៈពួកព្យាការីពីមុនទេឬ? ពេលនោះ យេរូសាឡិមមានគេរស់នៅ ហើយគេរស់នៅយ៉ាងសុខស្រួល ព្រមទាំងមានទីក្រុងនៅជុំវិញ ហើយមានគេរស់នៅណេកិប និងវាលទំនាបដែរ’”។
នៅពេលជិតដល់រដូវប្រមូលផល លោកក៏ចាត់ពួកបាវបម្រើឲ្យទៅរកពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់លោក។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
រីឯអ្នកដែលមិនបានដឹង ហើយបានប្រព្រឹត្តសមនឹងការវាយ អ្នកនោះនឹងត្រូវវាយតិចទេ។ ដូច្នេះ អស់អ្នកដែលត្រូវបានប្រទានឲ្យច្រើន នឹងត្រូវបានទាមទារច្រើនពីអ្នកនោះ ហើយអ្នកដែលត្រូវបានផ្ទុកផ្ដាក់ឲ្យច្រើន អ្នកនោះនឹងត្រូវបានទាមទាររឹតតែច្រើនទៅទៀត។
លុះដល់រដូវប្រមូលផលលោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅរកពួកកសិករ ដើម្បីឲ្យពួកគេចែកផលពីចម្ការទំពាំងបាយជូរនោះដល់គាត់។ ប៉ុន្តែពួកកសិករបានវាយបាវបម្រើនោះ ហើយបណ្ដេញគាត់ឲ្យទៅវិញដោយដៃទទេ។
ជាយូរមកហើយ ព្រះបានមានបន្ទូលនឹងពួកដូនតាតាមរយៈបណ្ដាព្យាការី ក្នុងពេលខុសៗគ្នា និងដោយរបៀបខុសៗគ្នា