ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 10:22 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​បុរសនោះ​បែរជា​ស្រងូតស្រងាត់​ដោយ​ព្រះបន្ទូល​នេះ ហើយ​ចាកចេញទៅ​ទាំង​ពិបាកចិត្ត ពីព្រោះ​គាត់​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ដ​ដោយ​សារ​ឮ​ព្រះបន្ទូល​នេះ​ ហើយ​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។

សូមមើលជំពូក

អាល់គីតាប

កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ដ ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។

សូមមើលជំពូក



ម៉ាកុស 10:22
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។


ប៉ុន្តែ​បុរសវ័យក្មេង​នោះ​បាន​ឮ​ព្រះបន្ទូល​នេះ​ហើយ ក៏​ចាកចេញទៅ​ទាំង​ពិបាកចិត្ត ពីព្រោះ​គាត់​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​។


ពេលនោះ យូដាស​ដែល​ក្បត់​ព្រះយេស៊ូវ​ឃើញ​ថា​ព្រះអង្គ​ត្រូវគេ​ផ្ដន្ទាទោស ក៏​មានវិប្បដិសារី ហើយ​ប្រគល់​កាក់ប្រាក់​សាមសិប​នោះ​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​វិញ


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ក៏​ស្រឡាញ់​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួចមក​តាម​ខ្ញុំ​ចុះ”។


ព្រះយេស៊ូវ​ទត​មើលជុំវិញ ហើយ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖“អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​!”។


ពីព្រោះ​ហេរ៉ូឌ​កោតខ្លាច​យ៉ូហាន ដោយ​ដឹងថា​គាត់​ជា​មនុស្ស​សុចរិត និង​វិសុទ្ធ ដូច្នេះ​ទ្រង់​ក៏​ការពារ​គាត់​។ នៅ​ពេល​សណ្ដាប់​យ៉ូហាន ទ្រង់​ក៏​វល់ព្រះទ័យ​យ៉ាងខ្លាំង ប៉ុន្តែ​បាន​សណ្ដាប់​គាត់​ដោយអំណរ​។


ស្ដេច​ក៏​ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​មិន​ចង់​បដិសេធ​នាង​ទេ​។


បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ”។


ប៉ុន្តែ​បុរសនោះ​បាន​ឮ​សេចក្ដីទាំងនេះ​ហើយ ក៏​បែរជា​ពិបាកចិត្តក្រៃលែង ពីព្រោះ​គាត់​ជា​អ្នកមាន​ស្ដុកស្ដម្ភ​។


ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។


អ្នករាល់គ្នា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​សេចក្ដីនេះ​ថា អស់ទាំង​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​មនុស្ស​ស្មោកគ្រោក ឬ​មនុស្សលោភលន់ (​គឺ​មនុស្សថ្វាយបង្គំរូបបដិមាករ​) នឹង​ទទួល​មរតក​នៅក្នុង​អាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​មិន​បាន​ឡើយ​។


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា