Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:26 - ព្រះគម្ពីរខ្មែរសាកល

26 ស្ដេច​ក៏​ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​មិន​ចង់​បដិសេធ​នាង​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​យ៉ាង​ខ្លាំង តែ​ដោយ​ព្រោះ​សម្បថ​របស់​ព្រះ‌អង្គ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ទ្រង់​ក៏​មិន​ចង់​ប្រ‌កែក​នឹង​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ស្ដេច​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ព្រះអង្គ​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ស្ដេច​ព្រួយ​ចិត្ត​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិ‌សេធ​ឡើយ ព្រោះ​ស្តេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ស្ដេច​ឮ​ពាក្យ​ទាំងនេះ ទ្រង់​ក៏​កើតទុក្ខ​ក្រៃលែង ហើយ​ទ្រង់​តាំងព្រះទ័យ​នឹង​រំដោះ​ដានីយ៉ែល​។ ទ្រង់​បាន​ខំប្រឹងប្រែង​ដើម្បី​សង្គ្រោះ​គាត់​រហូតដល់​ថ្ងៃលិច​។


ស្ដេច​ក៏​ពិបាកព្រះទ័យ ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ដល់នាង


នាង​ក៏​ប្រញាប់​ចូលទៅ​ឯ​ស្ដេច​ភ្លាម ហើយ​ទូល​សុំ​ថា៖ “ខ្ញុំម្ចាស់​ចង់ឲ្យ​ព្រះករុណា​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​ឥឡូវនេះ​ផង”។


ដូច្នេះ ស្ដេច​ទ្រង់​ចាត់​ពេជ្ឈឃាដ​ឲ្យទៅ​ភ្លាម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​របស់​យ៉ូហាន​មក​។ ពេជ្ឈឃាដ​ក៏​ចេញទៅ​កាត់ក្បាល​យ៉ូហាន​នៅក្នុង​គុក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម