ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលេម៉ូន 1:22 - ព្រះគម្ពីរខ្មែរសាកល

ក្នុងពេលជាមួយគ្នា សូម​រៀបចំ​កន្លែងស្នាក់នៅ​សម្រាប់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ត្រូវបាន​ប្រទានឲ្យ​មកជួប​អ្នករាល់គ្នា ដោយព្រោះតែ​ការអធិស្ឋាន​របស់អ្នករាល់គ្នា​។

សូមមើលជំពូក

Khmer Christian Bible

ម្យ៉ាង​ទៀត​ សូម​អ្នក​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​មិន​ខាន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ជា​មួយ​គ្នា​នេះ សូម​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក ខ្ញុំ​នឹង​បាន​មក​ជួប​អ្នក​វិញ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បងប្អូន​មិន​ខាន ព្រោះ​បងប្អូន​បាន​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ‌ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។

សូមមើលជំពូក

អាល់គីតាប

ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង​ប្អូន​មិន​ខាន ព្រោះ​បង​ប្អូន​បាន​សូម‌អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ។

សូមមើលជំពូក



ភីលេម៉ូន 1:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​និយាយថា​: ‘កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ’។


ដូច្នេះ ពួកគេ​បាន​កំណត់​ថ្ងៃ​ជួប​ប៉ូល នោះ​មាន​មនុស្ស​ច្រើនជាងមុន​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​ស្នាក់នៅ​។ គាត់​ក៏​ពន្យល់​ដល់​ពួកគេ​តាំងពី​ព្រលឹម​រហូតដល់​ល្ងាច ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​អាណាចក្រ​របស់​ព្រះ ព្រមទាំង​បញ្ចុះបញ្ចូល​ពួកគេ​អំពី​ព្រះយេស៊ូវ ដោយអាង​លើ​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​គម្ពីរ​ព្យាការី​។


ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។


អ្នករាល់គ្នា​ក៏​អាច​ចូលរួមជួយ​យើង​បាន​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ដោយព្រោះ​យើង ចំពោះ​ព្រះគុណ​ដែល​ប្រទាន​មក​យើង តាមរយៈ​ការអធិស្ឋាន​របស់​មនុស្ស​ជាច្រើន​។


ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា​ការនេះ​នឹង​ទៅជា​ការរួចជីវិត​សម្រាប់​ខ្ញុំ តាមរយៈ​ការអធិស្ឋាន​របស់អ្នករាល់គ្នា និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


យ៉ាងណាមិញ ខ្ញុំ​ជឿជាក់​នៅក្នុង​ព្រះអម្ចាស់​ថា ខ្លួនខ្ញុំ​ក៏​នឹង​មក​ក្នុងពេលឆាប់ៗ​ដែរ​។


ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​អធិស្ឋាន ជាពិសេស​ដើម្បីឲ្យ​ខ្ញុំ​បាន​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ ក្នុងពេលឆាប់ៗ​។


សូម​ដឹង​ថា ធីម៉ូថេ​បងប្អូន​របស់យើង​ត្រូវបាន​ដោះលែង​ហើយ​។ ប្រសិនបើ​គាត់​អាច​មកដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​គាត់​ដែរ​។


ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។


ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​សរសេរ​មក​អ្នករាល់គ្នា ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ប្រើ​ក្រដាស និង​ទឹកខ្មៅ​ទេ ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នករាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់ ដើម្បីឲ្យ​អំណរ​របស់យើង​ត្រូវបាន​បំពេញ​។


ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ភ្លាមៗ ហើយ​និយាយ​គ្នា​ផ្ទាល់មាត់​។