ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
ភីលីព 3:16 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ យើងដល់ត្រឹមណា ឲ្យយើងដើរតាមដែនកំណត់នោះចុះ។ Khmer Christian Bible ទោះបីយើងបានទៅដល់ត្រឹមណាក៏ដោយ ក៏យើងត្រូវបន្ដទៅរកគោលដៅដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែកាន់ខ្ជាប់តាមច្បាប់នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង។ អាល់គីតាប ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។ |
ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
ដូច្នេះ សូមឲ្យព្រះនៃការអត់ធ្មត់ និងការកម្សាន្តចិត្ត ប្រទានឲ្យអ្នករាល់គ្នាមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត?
សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តា មានដល់អស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងដល់អ៊ីស្រាអែលរបស់ព្រះផង!
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
នោះចូរអ្នករាល់គ្នាមានចិត្តតែមួយ ដោយមានសេចក្ដីស្រឡាញ់តែមួយ វិញ្ញាណតែមួយ និងគំនិតតែមួយ ដើម្បីបំពេញអំណររបស់ខ្ញុំ។
ដូច្នេះ ដូចដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់យ៉ាងណា ចូរដើរក្នុងព្រះអង្គយ៉ាងនោះដែរ
ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន ទាំងប្រុងស្មារតីក្នុងការអធិស្ឋានដោយការអរព្រះគុណចុះ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។