ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ភីលីព 1:26 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យមោទនភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំ បានកើនឡើងក្នុងព្រះគ្រីស្ទយេស៊ូវ ដោយសារខ្ញុំមករកអ្នករាល់គ្នាម្ដងទៀត។ Khmer Christian Bible និងដើម្បីឲ្យអ្នករាល់គ្នាមានមោទនៈភាពកាន់តែខ្លាំងឡើងចំពោះខ្ញុំនៅក្នុងព្រះយេស៊ូគ្រិស្ដ ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត អាល់គីតាប និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀតដោយបានរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ |
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
ដូចដែលអ្នករាល់គ្នាបានយល់ពីយើងខ្លះៗថា នៅថ្ងៃរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង យើងជាមោទនភាពរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាជាមោទនភាពរបស់យើងដែរ។
យើងមិនមែនណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាអួតអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបនឹងពួកអ្នកដែលអួតពីសំបកក្រៅ មិនមែនពីក្នុងចិត្ត
ជាការពិត អ្វីក៏ដោយដែលខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ក៏ខ្ញុំមិនត្រូវបានធ្វើឲ្យអាម៉ាស់មុខអំពីការនោះទេ; គឺដូចដែលអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាជាការពិតយ៉ាងណា ការអួតរបស់យើងចំពោះទីតុសក៏បានជាការពិតយ៉ាងនោះដែរ។
ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា; ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ ខ្ញុំបានពេញដោយសេចក្ដីកម្សាន្តចិត្ត ហើយក្នុងទុក្ខវេទនាទាំងអស់របស់យើង ខ្ញុំមានអំណរកើនឡើងរឹតតែខ្លាំងទៅទៀត។
ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស
ចូរឲ្យម្នាក់ៗពិនិត្យពិច័យការប្រព្រឹត្តរបស់ខ្លួន នោះគ្រប់គ្នានឹងមានទីអួតចំពោះតែខ្លួនឯងប៉ុណ្ណោះ គឺមិនអាចអួតចំពោះអ្នកដទៃបានទេ
មួយវិញទៀត បងប្អូនរបស់ខ្ញុំអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ការដែលសរសេរសេចក្ដីដដែលនេះមកអ្នករាល់គ្នា មិនធុញទ្រាន់សម្រាប់ខ្ញុំទេ ហើយជាការការពារដល់អ្នករាល់គ្នា។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
ខ្ញុំអរសប្បាយក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដែលនៅទីបំផុត អ្នករាល់គ្នាបាននឹកដល់ខ្ញុំសាជាថ្មីឡើងវិញនៅឥឡូវនេះ។ អ្នករាល់គ្នាបាននឹកដល់ខ្ញុំមែន គ្រាន់តែមិនមានឱកាសបង្ហាញប៉ុណ្ណោះ។