ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 98:8 - ព្រះគម្ពីរខ្មែរសាកល

ចូរឲ្យ​ទន្លេ​នានា​ទះ​ដៃ ចូរឲ្យ​ភ្នំ​ទាំងឡាយ​ច្រៀងដោយអំណរ​ជាមួយគ្នា​នៅចំពោះ​ព្រះយេហូវ៉ា​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

សូមមើលជំពូក

អាល់គីតាប

ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង

សូមមើលជំពូក



ទំនុកតម្កើង 98:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជាតិ​ទាំងអស់​អើយ ចូរ​ទះដៃ​! ចូរ​ស្រែក​ដោយ​សម្រែកហ៊ោសប្បាយ​ដល់​ព្រះ​!


ទិសខាងជើង និង​ទិសខាងត្បូង ក៏​ព្រះអង្គ​បាន​និម្មិតបង្កើត​ដែរ​; ភ្នំតាបោរ និង​ភ្នំហ៊ើរម៉ូន​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។


ព្រះអង្គ​មាន​ព្រះពាហុ​ប្រកបដោយ​ព្រះចេស្ដា ព្រះហស្ត​របស់ព្រះអង្គ​ខ្លាំងពូកែ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ត្រូវបាន​លើកឡើង​។


ព្រះយេហូវ៉ា​អើយ ទឹកជំនន់​បាន​ជន់ឡើង ទឹកជំនន់​បាន​បន្លឺ​សំឡេង​របស់វា​ឡើង ទឹកជំនន់​បាន​លើក​រលក​របស់វា​ឡើង​!


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។