មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕
ទំនុកតម្កើង 97:7 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យអស់អ្នកដែលបម្រើរូបឆ្លាក់ គឺពួកអ្នកដែលអួតខ្លួនដោយអាងរូបបដិមាករឥតប្រយោជន៍ទាំងនោះបានអាម៉ាស់មុខ; ព្រះទាំងអស់អើយ ចូរថ្វាយបង្គំព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ។ នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់ មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ អាល់គីតាប អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះ។ |
មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕
រីឯពួកអ្នកដែលទុកចិត្តលើរូបឆ្លាក់ ហើយនិយាយទៅកាន់រូបសិតថា: ‘ពួកព្រះអង្គជាព្រះនៃយើងខ្ញុំ’ អ្នកទាំងនោះនឹងថយទៅវិញ ហើយអាម៉ាស់មុខយ៉ាងខ្លាំង”។
ដើម្បីបើកភ្នែកមនុស្សខ្វាក់ ដើម្បីនាំអ្នកទោសចេញពីគុក និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។
អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។
យ៉ាងណាមិញ នៅពេលព្រះអង្គនាំបុត្រច្បងចូលមកក្នុងពិភពលោកនេះម្ដងទៀត ព្រះអង្គមានបន្ទូលថា: “ចូរឲ្យអស់ទាំងទូតសួគ៌របស់ព្រះ ថ្វាយបង្គំព្រះបុត្រា”។
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។