ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 97:3 - ព្រះគម្ពីរខ្មែរសាកល

ភ្លើង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​បញ្ឆេះ​បច្ចាមិត្ត​នៅ​ជុំវិញ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ភ្លើង​ចេញ​ទៅ​នៅ​មុខ​ព្រះ‌អង្គ ហើយ​បញ្ឆេះបច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ភ្លើង​ចេញ​ទៅ​នៅ​ចំពោះ​ទ្រង់ ឆេះ​បំផ្លាញ​ពួក​ដែល​តតាំង​នឹង​ទ្រង់​នៅ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ទ្រង់ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 97:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្សែង​បាន​ហុយ​ចេញមកពី​ព្រះនាសា​របស់ព្រះអង្គ ភ្លើង​ដែល​ស៊ីបំផ្លាញ​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ ហើយ​រងើកភ្លើង​ដែល​ឆេះឡើង​ក៏​ចេញមកពី​ព្រះអង្គ​។


ព្រះអង្គ​បង្អោន​ផ្ទៃមេឃ ហើយ​យាង​ចុះមក ដោយ​មាន​ភាពងងឹតដ៏ក្រាស់​នៅក្រោម​ព្រះបាទា​របស់ព្រះអង្គ​។


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕


ប្រសិនបើ​មាន​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ ភ្លើង​នឹង​ចេញមក​ពី​មាត់​ពួកគេ ហើយ​បំផ្លាញ​ខ្មាំងសត្រូវ​របស់​ពួកគេ​។ ប្រសិនបើ​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ អ្នកនោះ​ត្រូវតែ​ត្រូវបាន​សម្លាប់​បែបនេះ​ឯង​។


ប្រសិនបើ​អ្នកណា​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត អ្នកនោះ​ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង​នោះ​៕