Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 97:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ភ្លើង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​បញ្ឆេះ​បច្ចាមិត្ត​នៅ​ជុំវិញ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ភ្លើង​ចេញ​ទៅ​នៅ​មុខ​ព្រះ‌អង្គ ហើយ​បញ្ឆេះបច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ភ្លើង​ចេញ​ទៅ​នៅ​ចំពោះ​ទ្រង់ ឆេះ​បំផ្លាញ​ពួក​ដែល​តតាំង​នឹង​ទ្រង់​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ទ្រង់ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 97:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។


ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។


ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយ ព្រះអង្គ​មិន​សម្ងំ​នៅ​ស្ងៀម​ឡើយ មាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ព្រះអង្គ ហើយ​ជុំ‌វិញ​ព្រះអង្គ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។


មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


ព្រះអង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ ឲ្យ​ទៅ​ពី​មុខ​ព្រះអង្គ។ ព្រះអង្គ​យាង​ទៅ​ទី​ណា ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។


ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប‌ឆេះ រាល‌ដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។ ភ្លើង​នេះ​នឹង​ឆាប‌ឆេះ​ផែនដី និង​ភោគ‌ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប‌ឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។


អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប‌ឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស‌វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។


ព្រះអង្គ​បាន​ឲ្យ​អ្នក​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះអង្គ​ឲ្យ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះ‌សូរសៀង​របស់​ព្រះអង្គ ពី​ក្នុង​ភ្លើង​នោះ​មក។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។


ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់​នៃ​យើង។


ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។


ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។


អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម