Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:5 - ព្រះគម្ពីរខ្មែរសាកល

5 ប្រសិនបើ​មាន​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ ភ្លើង​នឹង​ចេញមក​ពី​មាត់​ពួកគេ ហើយ​បំផ្លាញ​ខ្មាំងសត្រូវ​របស់​ពួកគេ​។ ប្រសិនបើ​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ អ្នកនោះ​ត្រូវតែ​ត្រូវបាន​សម្លាប់​បែបនេះ​ឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​ពួកគេ​មក​ ហើយ​ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។​ ដូច្នេះ​ បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​បែប​នេះ​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប្រសិន‌បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ​មក ហើយ​បញ្ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ។ ដូច្នេះ បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ អ្នក​នោះ​ត្រូវ​ស្លាប់​បែប​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំង​សត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​មាន​នរណា​ម្នាក់ ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ​នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។

សូមមើលជំពូក ចម្លង




វិវរណៈ 11:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្សែង​បាន​ហុយ​ចេញមកពី​ព្រះនាសា​របស់ព្រះអង្គ ភ្លើង​ដែល​ស៊ីបំផ្លាញ​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ ហើយ​រងើកភ្លើង​ដែល​ឆេះឡើង​ក៏​ចេញមកពី​ព្រះអង្គ​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


យ៉ាងណាមិញ ពាក្យ​របស់យើង និង​បទបញ្ញត្តិ​របស់យើង ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នកបម្រើ​របស់យើង តើ​មិន​បាន​តាមទាន់​ដូនតា​របស់អ្នករាល់គ្នា​ទេ​ឬ​? ដូច្នេះ ពួកគាត់​បាន​បែរមកវិញ ហើយ​ពោលថា​: ‘ដូចដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​សម្រេចព្រះហឫទ័យ​ធ្វើ​ដល់​យើង​ស្របតាម​ផ្លូវ​របស់យើង និង​ទង្វើ​របស់យើង​យ៉ាងណា ព្រះអង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាងនោះដែរ’”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។


វា​ធ្វើ​ទីសម្គាល់​ដ៏ធំ រហូតដល់​សូម្បីតែ​ធ្វើឲ្យ​ភ្លើង​ធ្លាក់​ពី​លើមេឃ​មក​ផែនដី​នៅមុខ​មនុស្ស​។


សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម