ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
ទំនុកតម្កើង 96:9 - ព្រះគម្ពីរខ្មែរសាកល ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ; ផែនដីទាំងមូលអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ អាល់គីតាប ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធរបស់ទ្រង់! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រចំពោះទ្រង់ចុះ! |
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ។
ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា ចូរឲ្យអស់អ្នកដែលរស់នៅក្នុងពិភពលោកភិតភ័យនឹងព្រះអង្គ
ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ!
មានតែព្រះអង្គទេ ដែលគួរឲ្យកោតខ្លាច! នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចឈរនៅចំពោះព្រះអង្គបាន?
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យប្រជាជាតិនានាភ័យញ័រ! ព្រះអង្គគង់លើចេរ៉ូប៊ីន ចូរឲ្យផែនដីរញ្ជួយ!
ទ្រង់នឹងបោះពន្លាហ្លួងរបស់ទ្រង់នៅចន្លោះសមុទ្រ និងភ្នំវិសុទ្ធដ៏រុងរឿង ប៉ុន្តែទ្រង់នឹងមកដល់ចុងបញ្ចប់របស់ទ្រង់ ហើយគ្មានអ្នកណាជួយទ្រង់ឡើយ”៕